ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ដែល​លោក Trump ជ្រើសរើស​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ប្រឈម​នឹង​ការ​ចោទ​សួរ​ខ្លាំងក្លា


លោក​ William Barr អញ្ជើញ​ជួប​ជាមួយ​នឹង​សមាជិក​គណកម្មាធិការ​ព្រឹទ្ធសភា​ នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅ​ថ្ងៃ​អង្គារ​នេះ លោក William Barr ដែល​ត្រូវ​បាន​លោក​ប្រធានាធិបតី Donald Trump ជ្រើសរើស​ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នឹង​ត្រូវ​ជជីក​សួរ​នៅ​ក្នុង​សវនាការ​តែងតាំង​លោក​រយៈពេល​ពីរ​ថ្ងៃ។

នៅ​ថ្ងៃ​អង្គារ​នេះ លោក William Barr ដែល​ត្រូវ​បាន​លោក​ប្រធានាធិបតី Donald Trump ជ្រើសរើស​ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នឹង​ត្រូវ​ជជីក​សួរ​នៅ​ក្នុង​សវនាការ​តែងតាំង​លោក​រយៈពេល​ពីរ​ថ្ងៃ។ លោក​ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​គេ​ជជីក​សួរ​អំពី​អំណាច​ប្រតិបត្តិ និង​ការ​រិះគន់​របស់​លោក​លើ​ការ​ស៊ើប​អង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦។

លោក Barr ដែល​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៅ​សម័យ​លោក George H. W. Bush ធ្វើ​ជា​ប្រធានាធិបតី ត្រូវ​បាន​គេ​តាមដាន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ទាក់ទិន​នឹង​កំណត់​ហេតុ​មួយ ដែល​លោក​បាន​សរសេរ​កាល​ពី​ឆ្នាំ​មុន រិះគន់​លើ​ការ​ពិនិត្យ​ពិច័យ​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller អំពី​ថា​តើ​លោក Trump មាន​បាន​ព្យាយាម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ស៊ើប​អង្កេត​របស់​លោក​ឬ​ក៏​អត់។

នៅ​ក្នុង​កំណត់​ហេតុ​កម្រាស់ ១៩ ទំព័រ ដែល​ផ្ញើ​ជូន​អនុ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Rod Rosenstein ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ការ​ស៊ើប​អង្កេត​នេះ លោក Barr បាន​បញ្ចេញ​មតិ​ថា ការ​ស៊ើប​អង្កេត​របស់​លោក Mueller អំពី​ការណ៍​ដែល​លោក Trump ស្នើ​អតីត​ប្រធាន​ទីភ្នាក់ងារ FBI លោក James Comey ឲ្យ​លះបង់​ការ​ស៊ើប​អង្កេត​ផ្សេង​មួយ​ទៀត ហើយ​បន្ទាប់មក​បញ្ឈប់​លោក​ពី​តំណែង គឺ​ជា «គំនិត​ខុស​ឆ្គង​ដ៏​គ្រោះថ្នាក់​បំផុត» និង​ជា «ការ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ខ្លាំង​ជា​ទី​បំផុត»។

កំណត់​ហេតុ​ដែល​បាន​សរសេរ​កាល​ពី​ថ្ងៃ​ទី ៨ ខែ​មិថុនា ឆ្នាំ​មុន​នេះ ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​កាល​ពី​ខែ​មុន បន្ទាប់ពី​លោក Trump បាន​តែងតាំង​លោក Barr វ័យ ៦៨ ឆ្នាំ ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ជំនួស​លោក Jeff Sessions ដែល​ត្រូវ​បាន​លោក Trump បណ្ដេញ​ចេញ​ពី​តំណែង ដោយសារតែ​លោក Jeff Sessions ដក​ខ្លួន​ចេញ​ពី​ការ​ស៊ើប​អង្កេត​ករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នេះ៕

XS
SM
MD
LG