ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បាល់​ឱប​អាមេរិក​របស់​រដ្ឋធានី​វ៉ាស៊ីនតោន​សម្រេច​ប្តូរ​ឈ្មោះ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​រើស​អើង​ជនជាតិ​ដើម​អាមេរិក


ស្លាកសញ្ញា​របស់​ក្រុម​បាល់ឱប​អាមេរិក NFL ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ឈ្មោះ “Washington Redskins” ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ទីលាន​ប្រកួត​កីឡា​បាល់ឱប ក្នុង​ក្រុង Landover រដ្ឋ Maryland កាល​ពី​ថ្ងៃ​ទី ១៣ ខែកក្កដា ឆ្នាំ​២០២០។

ក្រុម​បាល់ឱប​អាមេរិក NFL ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹង​បោះបង់​ចោល​ឈ្មោះ​ “Redskins” និង​រូប​សញ្ញា​ចំណាស់​៨៧​ឆ្នាំ​របស់​ខ្លួន ក្រោយ​ពី​ក្រុម​កីឡា​នេះ​បាន​រង​សម្ពាធនា​ពេល​ថ្មីៗ​នេះ​ពី​ក្រុមហ៊ុន​ដែល​ឧបត្ថម្ភ​និង​ក្រោយ​ពី​មាន​ការ​រិះគន់​ជា​ច្រើន​ទសវត្ស​មក ​ហើយ​ថា​ឈ្មោះ “Redskins” ដែល​ប្រែថា «ស្បែកក្រហម» ជា​ការ​មាក់ងាយ​ដល់​ជនជាតិ​ដើម​អាមេរិក​ឬ​ដែល​គេ​ស្គាល់​ជា​ភាសា​អង់គ្លេស​ថា Native Americans។​

គេ​មិន​ទាន់​បាន​សម្រេចថា​នឹង​ដាក់​ឈ្មោះ​អ្វី​ថ្មី​សម្រាប់​ក្រុមកីឡា​ដែល​ចំណាស់​ជាង​គេ​បំផុត​មួយ​នេះរបស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ការ​សម្រេច​ប្តូរ​ឈ្មោះ​ដ៏​ចម្រូងចម្រាស់​កើត​ឡើង​ក្នុងអំឡុង​ពេល​ដែល​មាន​ចលនា​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិ​សាសន៍និង​និមិត្តរូប​ដែល​តំណាង​ការ​រើស​អើស​ជាតិ​សាសន៍​នៅ​សហរដ្ឋ​អាមេរិក។

ក្រុមហ៊ុន​ដែល​ឧបត្ថម្ភ​ដូច​ជា FedEx, Nike, Pepsi និង Bank of America កន្លង​មក​បាន​ប្រឆាំង​នឹង​ឈ្មោះ​ Redskins នេះ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG