ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​សន្យា​ការ​សាមគ្គី​ជាមួយ​បាតុករ​អ៊ីរ៉ង់​


អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោ​ក​ Mike Pence ថ្លែង​ជាមួយ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​កាប៊ុល​ ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃទី​២១ ធ្នូ ២០១៧។
អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោ​ក​ Mike Pence ថ្លែង​ជាមួយ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​កាប៊ុល​ ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃទី​២១ ធ្នូ ២០១៧។

លោកអនុប្រធានាធិបតី​ស.រ.អា. Mike Pence បានសន្យា​ថា​ស.រ.អា.នឹង​ឈរ​ជាមួយ​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីរ៉ង់​ក្នុង​រយៈពេល​យូរ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា​ប្រធានាធិបតី Donald Trump ប្រុង​ប្រៀប​ស្រេច​ហើយ​ដើម្បីគាំទ្រ​ការ​បះបោរ​ដោយ​មានលើស​ពី​ពាក្យ​សម្តី​ទៅ​ទៀត។​

លោក Pence បានមានប្រសាសន៍​នៅ​ក្នុង​សេចក្តី​សម្ភាសន៍មួយជាមួយ VOAថា «ខ្ញុំ​ដឹង​ថា​ចំណង់​ដោយ​គ្មានការ​សុំអភ័យ​ទោស​របស់​ប្រធានាធិបតី​ Trump ក្នុង​ការ​ឈរ​ជាមួយ​ប្រជារាស្ត្រ​ក្លាហាន​នៃប្រទេសអ៊ីរ៉ង់​ផ្តល់​សេចក្តី​សង្ឃឹម​ដល់ប្រជារាស្ត្រ​នៅ​តាមថ្នល់នៃទី​ក្រុងនានានៃប្រទេស​នេះ​។​ ហើយ​យើង​នឹង​បន្តគាំទ្រ​ពួក​គេមិនមែន​តែ​តាម​ពាក្យពេចន៍​ប៉ុណ្ណោះ​ទេ​នៅពេល​ដែល​ពួក​គេ​ធ្វើឱ្យមានការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ»។

ពួក​មន្ត្រី​នៃ​ក្រសួង​ការបរទេសស.រ.អា.បាន​និយាយ​ប្រាប់ VOA ​ថា​រដ្ឋបាល​អាមេរិកាំងកំពុង​ពិចារណា​អំពី​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ឬ​សកម្មភាពឯទៀតៗ​ប្រឆាំង​នឹង​ពួក​មនុស្សឬ​អង្គការ​ទាំង​ឡាយ​ណា​ដែល​បានប្រព្រឹត្តអំពើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​បាតុករ​សន្តិវិធី។​

ថ្លែង​ទៅ​កាន់​អ្នកស្រី​ Greta Van Susteren នៃ​VOA​នៅ​ក្នុង​ការិយាល័យ​លោក​ក្នុងអាគារ​ការិយាល័យ​នីតិ​ប្រតិបត្តិ​កាល​ពី​ថ្ងៃ​ពុធ​ លោក​ Pence បានប្រកែក​មិន​ព្រម​និយាយ​ឱ្យ​បានក្បោះក្បាយ​អំពី​សកម្មភាព​អ្វីដែល​ស.រ.អា.នឹង​ពិចារណា ដោយ​លោក​គ្រាន់តែ​បានមាន​ប្រសាសន៍​ថា​មាន «សកម្មភាព​ជា​ច្រើន​ដែលស.រ.អា.​និង​ប្រទេសនៅ​ទូទាំងពិភព​លោក​អាចធ្វើ​បាន​សម្រាប់​ប្រជារាស្ត្រ​នៃ​ប្រទេស​អ៊ីរ៉ង់​ប្រសិន​បើ​ពួក​គេ​នៅ​តែ​បន្ត​ងើបឈរ​ដើម្បី​សេរីភាព​ផ្ទាល់​របស់​ពួក​គេ»។

លោក​អនុប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​បានមាន​ប្រសាសន៍​ថា​រដ្ឋបាល​អាមេរិកាំង​មាន​ជំនឿ​ថា​ការ​ដាក់ទណ្ឌកម្ម​បច្ចុប្បន្ន​លើ​រដ្ឋាភិបាល​ក្រុង​ Teheran បានការ​ហើយ​អាច​ត្រូវបង្កើនថែម​ទៀត៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG