ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pence ប្រកាស​អំពីបទ​ឈប់បាញ់គ្នា​នៅ​ក្នុង​ការវាយ​លុករបស់តួកគីក្នុង​ផ្នែក​ខាងជើង​នៃប្រទេស​ស៊ីរី


មន្ត្រី​សន្តិសុខ​ឈរ​នៅ​ក្បែរ​អនុប្រធានាធិបតី Mike Pence បាន​មកដល់​ទីក្រុង​អង់ការ៉ា​ប្រទេស​តួកគី​កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ២០១៩។

លោក​អនុប្រធានាធិបតី​ស.រ.អា. Mike Pence បាន​ប្រកាស​អំពី​ការ​ឈប់បាញ់​គ្នា​នៅក្នុង​ការ​វាយលុក​របស់ តួកគីលើ​ក្រុម​យុទ្ធជន​ ឃឺត ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី នៅ​ក្រោយ​កិច្ច​ចរចា​ជាមួយ​ប្រធានាធិបតី តួកគី Recep Tayyip Erdogan នៅ​ក្នុង​ក្រុងអង់ការ៉ា។

លោក​ Pence ដោយ​មាន​ការ​ចូលរួមពី​សំណាក់លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo និងលោក Robert O'Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេតវិមាន​ បានជួប​ជាមួយលោក Erdogan។

ជំនួប​គ្នា​នេះបាន​កើត​មានឡើងមួយ​ថ្ងៃ​ក្រោយពី​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ បានបដិសេធ​សារៈសំខាន់​នៃលទ្ធផល​នៃការ​ប្រយុទ្ធ​គ្នា​នេះ​ ដោយ​លោក​បាន​និយាយ​ថា​ការវាយលុកនេះ«គ្មាន​ទាក់ទិន​អ្វី​ជាមួយ​យើងទេ» ទោះណា​ជា​សភា​តំណាង​រាស្ត្រអាមេរិកាំង​បានអនុម័ត​ដោយសំឡេង​ភាគ​ច្រើន​លើសលប់​នូវ​សេចក្តី​សម្រេច​ចិត្ត​មួយថ្កោល​ទោស​ការដកទាហាន​របស់លោក។​ លោក ត្រាំ បាន​បង្អាប់​ពួក​យុទ្ធជនឃឺត ដែល​បានប្រយុទ្ធជាមួយ​ពួក​ទាហាន​អាមេរិកាំង​ប្រឆាំងនឹង​ពួក​រដ្ឋឥស្លាម​ថាពួក​គេ«មិនមែន​ជា​ទេវតាទេ»។

ពួកមេដឹកនាំព្រឹទ្ធសភា​ស.រ.អា.បានប្រកាស​ផែនការសម្រាប់​សេចក្តី​ព្រាង​ច្បាប់មួយ​មានការ​ដាក់ទណ្ឌកម្ម​ទូលំទូលាយ​ប្រឆាំងនឹងប្រទេស​ តួកគីដែល​ជា​សមាជិក​មួយ​នៃ​អង្គការអូតង់​ចំពោះ​ការ​វាយ​លុក​ប្រឆាំង​នឹង​ក្រុម​យុទ្ធជនឃឺត និងការដែល​តួកគី​បានទិញ​ប្រព័ន្ធការពារនឹងកាំជ្រួច​មីស៊ីល​ផលិត​ដោយ​រុស្សី​ប្រឆាំង​នឹង​ឆន្ទៈរបស់​ស.រ.អា.និង​រដ្ឋាភិបាល​ឯទៀតៗជា​សមាជិក​នៃ​អង្គការ​អូតង់។

លោក Lindsey Graham សមាជិក​ព្រឹទ្ធសភា​ស.រ.អា.ខាង​គណបក្សសាធារណរដ្ឋ​ដែល​ជា​សម្ព័ន្ធមិត្ត​នយោបាយ​របស់លោក Trump និងក៏ជា​អ្នករិះគន់ដល់​ការដក​ពួកទាហានអាមេរិកាំង​ដោយលោក​ Trump ដែរនោះ​បាន​និយាយថា​«យើងមានជំនឿ​ថា​សេចក្តី​សម្រេច​របស់លោក Erdogan ក្នុង​ការបញ្ជូន​ពួក​ទាហានលោកចូល​ទៅក្នុង​ប្រទេសស៊ីរី​បានដាក់ឱ្យពួក​សម្ព័ន្ធមិត្ត​យើង​ឋិត​ក្នុងគ្រោះថ្នាក់។​ យើង​មានជំនឿ​ថា​នឹង​មានការ​រើប​ឡើងវិញ​នៃ​រដ្ឋឥស្លាម​ប្រសិនបើ​ការណ៍​នេះមានតទៅ​ទៀត»៕

XS
SM
MD
LG