ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈប្រតិភូ​អាមេរិក​ធ្វើដំណើរ​ទៅ​តួកគី​ដើម្បី​ជំរុញ​ឲ្យ​មាន​បទឈប់បាញ់


រូបឯកសារ៖ ក្មេងៗគ្រវីដៃទៅកាន់កងកម្លាំងតួកគី ដែលកំពុងដឹករថពាសដែកទៅកាន់តំបន់ព្រំដែន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ ក្មេងៗគ្រវីដៃទៅកាន់កងកម្លាំងតួកគី ដែលកំពុងដឹករថពាសដែកទៅកាន់តំបន់ព្រំដែន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

យោង​តាម​សេចក្តី​ថ្លែងការ​ណ៍របស់​សេតវិមាន​លោក Pence នឹង​ប្រកាស​ពី​ការប្តេជ្ញាចិត្តរបស់​សហរដ្ឋ​អាមេរិក​ដើម្បី​ទទួល​បាន​បទ​ឈប់បាញ់គ្នា​និង​ដាក់​លក្ខខណ្ឌ​ដើម្បី​ចរចា​រក​ដំណោះស្រាយ។

អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mike Pence នឹង​ដឹក​នាំ​គណៈប្រតិភូជាន់​ខ្ពស់​ធ្វើ​ដំណើរ​ទៅ​ប្រទេសតួកគី​នៅ​ថ្ងៃពុធ​នេះ​ ដើម្បី​ចរចា​ដាក់​លក្ខខណ្ឌ​ឲ្យ​ប្រធានាធិបតី​នៃ​ប្រទេស​នេះ​បញ្ឈប់​ការវាយលុក​របស់​ខ្លួន​នៅ​ភាគខាងជើង​ប្រទេស​ស៊ីរី។

កាល​ពី​ថ្ងៃអង្គារ​ម្សិលមិញ​ លោកប្រធានាធិបតី Donald Trump បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នៅ​សេតវិមាន​ថា «យើង​កំពុង​ស្នើ​ឲ្យ​មាន​បទឈប់​បាញ់​គ្នា។ យើង​បាន​ដាក់​ទណ្ឌកម្ម​ខ្លាំង​បំផុត។ យើង​មាន​លក្ខខណ្ឌ​ច្រើន​ណាស់​ដើម្បី​ចរចា​ជាមួយ​នឹង​តួកគី​ រួម​ទាំងការ​ដំឡើង​ពន្ធគយ​ខ្ពស់​បំផុត​លើ​ដែកថែប​ផងដែរ»។

ចូលរួម​ជា​មួយ​គណៈប្រតិភូ​ទៅ​កាន់ទីក្រុងអង់ការ៉ា​ដែល​ត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan នៅ​ថ្ងៃព្រហហស្បតិ៍​ស្អែក​នេះ​ មាន​លោក Robert O'Brien ទីប្រឹក្សា​សន្តិសុខជាតិ​ និង​លោក​ឯកអគ្គរដ្ឋទូត James Jeffrey ប្រេសិត​ពិសេស​ទទួល​បន្ទុក​កិច្ចការ​ស៊ីរី​ និង​សម្ព័ន្ធភាពសកលលោក​ដើម្បី​បង្រ្កាប​ក្រុម​រដ្ឋឥស្លាម។

យោង​តាម​សេចក្តី​ថ្លែងការ​ណ៍របស់​សេតវិមាន​លោក Pence នឹង​ប្រកាស​ពី​ការប្តេជ្ញាចិត្តរបស់​សហរដ្ឋ​អាមេរិក​ដើម្បី​ទទួល​បាន​បទ​ឈប់បាញ់គ្នា​និង​ដាក់​លក្ខខណ្ឌ​ដើម្បី​ចរចា​រក​ដំណោះស្រាយ។

សេចក្តីថ្លែងការ​ដដែល​នោះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា​ នៅអំឡុង​កិច្ចប្រជុំ​លោក​អនុប្រធានាធិបតី​ក៏​នឹង​បញ្ជាក់​ឡើងវិញ​អំពី​ការប្តេជ្ញា​របស់​លោក Trump ដើម្បី​ជំរុញ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេសតួកគី​ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ។

មន្រ្តីក្រសួង​ការបរទេស​ម្នាក់​បាន​និយាយ​កាល​ពី​ថ្ងៃអង្គារ​ម្សិលមិញ​ថា «គោលដៅ​ទីមួយ​គឺ​អនុវត្ត​តាម​ផ្នែកការទូត​ដើម្បី​ព្យាយាម​ស្វែងរក​បទឈប់បាញ់ និង​ដាក់​ស្ថានការ​ឲ្យ​ស្ថិត​ក្រោមការ​គ្រប់គ្រង។ វា​ពិតជា​ច្របូកច្របល់​ខ្លាំង​ណាស់​ ហើយ​វា​មាន​គ្រោះថ្នាក់​ណាស់​សម្រាប់​កងទ័ព​របស់​យើង។ វាកំពុង​ធ្វើ​ឲ្យ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម ISIS មាន​ភាពគ្រោះថ្នាក់ និង​ការប្រឈម​នៃ​ការគេចខ្លួន​ចេញ​ពី​ពន្ធគារ​របស់​ពួក​អ្នកទោស ISIS ជិត១០.០០០ ដែល​កងកម្លាំង​ឃឺត​បាន​ឃុំខ្លួន​ពួកគេ​ផងដែរ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG