ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា លោក​មិន​បាន​អនុញ្ញាត​ឲ្យ​តួកគី​លុកលុយ​ចូល​​ស៊ីរី​ទេ


អនុប្រធានាធិបតីអាមេរិកលោក Mike Pence ជួបជាមួយនឹងប្រធានាធិបតីតួកគីលោក Tayyip Erdogan នៅវិមានប្រធានាធិបតីសម្រាប់កិច្ចពិភាក្សាពាក់ព័ន្ធបញ្ហាពួក Kurd និងស៊ីរី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
អនុប្រធានាធិបតីអាមេរិកលោក Mike Pence ជួបជាមួយនឹងប្រធានាធិបតីតួកគីលោក Tayyip Erdogan នៅវិមានប្រធានាធិបតីសម្រាប់កិច្ចពិភាក្សាពាក់ព័ន្ធបញ្ហាពួក Kurd និងស៊ីរី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

លោក Trump បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា៖ «ប្រសិនបើ​តួកគី​មិន​បញ្ឈប់​ប្រតិបត្តិការ​នេះ​ទេ នោះ​សហរដ្ឋ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម និង​យក​ពន្ធ​គយ​លើ​ប្រទេស​ទួរគី ដែល​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​តួកគី»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump រំពឹង​ថា​នឹង​មាន «ការ​ប្រជុំ​ដ៏​ជោគជ័យ» មួយ​នៅ​ក្នុង​ទីក្រុង​អង់ការ៉ា ប្រទេស​តួកគី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ពេល​ដែល​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ជំរុញ​ឲ្យ​តួកគី​បញ្ឈប់​ការ​លុកលុយ​របស់​ខ្លួន​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី។ ស្រប​ពេល​នោះ​ដែរ លោក Trump នៅ​បន្ត​បដិសេធ​ថា លោក​មិន​មែន​ជា​អ្នក​ធ្វើ​ឲ្យ​តួកគី​បើក​ប្រតិបត្តិការ​ដែល​មាន​បំណង​រុញ​ច្រាន​ពួក​យុទ្ធជន Kurd ចេញ​ពី​តំបន់​ព្រំដែន​នោះ​ទេ។

លោក Trump បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា៖ «ប្រសិនបើ​តួកគី​មិន​បញ្ឈប់​ប្រតិបត្តិការ​នេះ​ទេ នោះ​សហរដ្ឋ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម និង​យក​ពន្ធ​គយ​លើ​ប្រទេស​ទួរគី ដែល​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​តួកគី»។

លោក Trump ថា រដ្ឋបាល​របស់​លោក​គឺ​ជា​អ្នក​ដែល​អាច​សម្រប​សម្រួល ​រវាង​តួកគី និង​ពួក Kurd បាន ដែល​ពួក Kurd នេះ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ពឹង​ពាក់​នៅ​ក្នុង​យុទ្ធនាការ​របស់​ខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

នៅ​ពេល​នោះ​ដែរ ប្រទេស​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ស៊ីរី​តាំង​ខ្លួន​ថា​ជា​អ្នក​សម្របសម្រួល​ដ៏​ល្អ​បំផុត​រវាង​ស៊ីរី និង​តួកគី បន្ទាប់ពី​ពួក Kurd បាន​សហការ​ជាមួយ​នឹង​ប្រធានាធិបតី​ស៊ីរី​លោក Bashar al-Assad ដើម្បី​ការពារ​មិន​ឲ្យ​កង​កម្លាំង​ទួរគី​គ្រប់គ្រង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី។

អ្នក​រិះគន់​អះអាង​ថា ការ​សម្រេច​របស់​លោក Trump នៅ​ក្នុង​ការ​ដក​ទាហាន​សហរដ្ឋ​អាមេរិក​ចេញ​ពី​តំបន់​នោះ បាន​បើក​ផ្លូវ​ឲ្យ​ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan ធ្វើ​ការ​លុកលុយ​ដែល​គ្រោង​ជា​យូរ​មក​ហើយ ដើម្បី​វាយ​បណ្ដេញ​ពួក Kurd ដោយ​លោក Erdogan ថា ពួក​ភេរវជន​ទាំង​នេះ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ពួក​ផ្ដាច់​ខ្លួន​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​តួកគី៕

XS
SM
MD
LG