ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​មាន​ការឈប់​បាញ់​គ្នា ​បន្ទាប់​ពី​កងទ័ព​តួកគីរុល​ចូល​ក្នុង​តំបន់​ភាគ​ខាង​ជើង​ស៊ីរី


ទាហាននិងរថក្រោះរបស់កងកម្លាំងតួកគីឈរជើងនៅជិត​ក្រុង Manbij ​ប្រទេស​ស៊ីរី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ការ​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​នឹង​មន្រ្តី​តួកគី​អំពី​កិច្ច​ប្រតិបត្តិការ​យោធា​ ហើយ​​លោកមាន​ផែនការ​បញ្ជូន​គណៈប្រតិភូ​មួយ​ដែល​ដឹកនាំ​ដោយ​លោក​អនុ​ប្រធានា​ធិបតី Mike Pence ​ទៅ​កាន់​រដ្ឋ​ធានី​អង់ការ៉ា ​ដើម្បី​ចរចា​ដោះ​ស្រាយ​ស្ថាន​ភាព​នេះ។

សហរដ្ឋ​អាមេរិកនិយាយ​ថា ​ការ​ខំ​ប្រឹង​ប្រែង​ខាង​ការទូតកំពុង​ដាក់​គំនាប​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ បន្ទាប់ពី​ការរុល​ចូល​របស់​តួកគី​ក្នុង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនព្យាយាម​ត្រួតត្រា​ស្ថានការណ៍​នេះ។​ នេះ​បើតាម​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

មន្រ្តី​រូប​នោះបាន​និយាយ​ថា៖ «គោលដៅ​សំខាន់​បំផុត​គឺ ​វិស័យ​ការទូត​ដើម្បី​ព្យា​យាម ស្វែងរក​ការ​ឈប់​បាញ់​គ្នា។ ​ត្រួតត្រា​ស្ថាន​ភាព​នេះ។ វាមានការ​ច្របូក​ច្រ​បល់​បំផុត។ វាជា​ការ​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​កងទ័ព​របស់​យើង។ ការណ៍​នេះកំ​ពុងដាក់​ភាព​គ្រោះ​ថ្នាក់​នៃ​ការដាក់​គុក​ប្រកប​ដោយ​សុវត្ថិភាព​ដល់​ក្រុម​អ្នក​ប្រយុទ្ធ​ក្រុមរដ្ឋ​ឥស្លាម។ វា កំពុង​ដាក់​សុវត្ថិភាពអ្នក​ទោស​ជិត​១​ម៉ឺន​នាក់​ស្ថិត​ក្នុង​ហានិភ័យ»។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ការ​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​នឹង​មន្រ្តី​តួកគី​អំពី​កិច្ច​ប្រតិបត្តិការ​យោធា​ ហើយលោកមាន​ផែនការ​បញ្ជូន​គណៈប្រតិភូ​មួយ​ដែល​ដឹកនាំ​ដោយ​លោក​អនុ​ប្រធានា​ធិបតី Mike Pence ​ទៅ​កាន់​រដ្ឋ​ធានី​អង់ការ៉ា ​ដើម្បី​ចរចា​ដោះ​ស្រាយ​ស្ថាន​ភាព​នេះ។

មន្រ្តី​ម្នាក់​របស់​ក្រសួង​ការបរទេស​អាមេរិកបាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា «​ខ្ញុំអាច​និយាយ​ប្រាប់​លោកថា ​ដំណើរ​បំពេញ​ទស្ស​នកិច្ច​របស់​អនុ​ប្រធានា​ធិបតី​អាមេរិក​លោក Mike Pence នឹង​ត្រូវចាប់​ផ្តើម​នៅពេល​ឆាប់​ៗ​នេះ។​ហើយ​គោល​បំណង​ដ៏​សំខាន់​របស់​យើងគឺ​ការ​ពិភាក្សា​ដ៏​ស្មោះ​ត្រង់​ជាមួយ​តួក​គី»។

លោក​ប្រធានា​ធិបតី​ត្រាំបាន​ប្រឈម​ការរិះគន់​យ៉ាង​ខ្លាំង​នៅ​ក្នុង​សប្តាហ៍​នេះ​ចាប់​តាំង​ពី​សេតវិមានបាន​ប្រកាស​ថា ​តួកគីមាន​គម្រោង​ជាយូរយាណាស់​មក​ហើយ ​ដើម្បី​ព្យាយាមបង្កើត​តំបន់​ទ្រនាប់​នៅ​តាម​បណ្តោ​យ​ព្រំ​ដែន​របស់​ខ្លួន​ជា​មួយស៊ីរីដែល​គ្នាក្រុម​អ្នក​ប្រយុទ្ធ​ជន​ជាតិ Kurds ដែល​គាំទ្រ​ដោយ​សហ​រដ្ឋ​អាមេ​រិក​ដែល​តួកគីចោទ​ប្រកាន់​ជា​ភេរវជន​ដែល​មាន​ចំណង​ទាក់​ទង​ទៅ​នឹង​ជន​ជាតិ Kurds ទាម​ទារ​បំបែក​រដ្ឋ​ក្នុង​ប្រ​ទេស​តួកគី។ យោធាអាមេរិកបាន​និយាយ​ជាយូរ​មក​ហើយ​ថា សម្ព័ន្ធមិត្ត​ជន​ជាតិ Kurds​បាន​ធ្វើ​ការប្រយុទ្ធ​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​ក្រុមរដ្ឋ​ឥស្លាម៕

XS
SM
MD
LG