ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះ​ឆ្នោត​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​គេ​រំពឹង​ថា​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ


មន្ត្រីរៀបចំការបោះឆ្នោតលើកបង្ហាញសន្លឹកឆ្នោតមួយសន្លឹក​​ បន្ទាប់ពីការិយាល័យ​បោះឆ្នោតនៅទូទាំងប្រទេសបានបិទ នៅឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ថ្ងៃអាទិត្យ​ ទី២៩ ខែកក្កដា​ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​បាន​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ ស្រប​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​គេ​រំពឹង​ថា​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ​ដោយ​ភ្លូក​ទឹក​ភ្លូក​ដី បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​មុន​មក។

លោក សុខ ឥសាន្ត អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រំពឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​ជ័យជំនះ​ធំធេង និង​បាន​និយាយ​ថា ប្រជាពលរដ្ឋ «សម្រុក​ទៅ​បោះ​ឆ្នោត‍»។

អ្នក​បោះ​ឆ្នោត​ម្នាក់​បាន​និយាយ​ថា៖ «លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​អ្នក​ជួយ​សង្គ្រោះ​ប្រទេស​កម្ពុជា។ ខ្ញុំ​បោះ​ឆ្នោត​ឲ្យ​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា‍»។

រី​ឯ​អតីត​មេ​ឃុំ​មួយ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ថា៖ «ខ្ញុំ​មិន​បាន​ទៅ​បោះ​ឆ្នោត​នោះ​ទេ។ ខ្ញុំ​ដេក​នៅ​ផ្ទះ។ មិត្តភ័ក្ដិ​របស់​ខ្ញុំ​ជា​ច្រើន​ក៏​មិន​បាន​ទៅ​បោះ​ឆ្នោត​ដែរ‍»។

ច្បាប់​បោះ​ឆ្នោត​របស់​កម្ពុជា ហាម​មិន​ឲ្យ​មាន​ការ​ធ្វើ​យុទ្ធនាការ​មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត និង​ថ្ងៃ​ចំ​ថ្ងៃ​បោះ​ឆ្នោត។

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​ច្បាប់​នេះ​ជា​ហេតុផល​ដើម្បី​បង្អាក់​ដល់​ដំណើរការ​គេហទំព័រ​ព័ត៌មាន​ចំនួន ១៥ ដែល​ក្នុង​នោះ​មាន​ទាំង​គេហទំព័រ​របស់ VOA ផង​ដែរ នៅ​ចុង​សប្ដាហ៍​នេះ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​គេហទំព័រ​ព័ត៌មាន​ដែល​មាន​ទំនោរ​ទៅ​រក​រដ្ឋាភិបាល​បន្ត​រាយការណ៍​ជា​ធម្មតា​ដោយ​គ្មាន​ការ​រំខាន។

លោក ឌឹម សុវណ្ណារុំ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​បញ្ជាក់​ថា៖ «គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​សិទ្ធិ មាន​ច្បាប់​ត្រង់​មាត្រា​ទី ៤២ ដើម្បី​ធ្វើ​អ្វី​គ្រប់​យ៉ាង​ទាំង​អស់ គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​នេះ​មាន​ភាព​សេរី និង​យុត្តិធម៌‍»៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG