ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​នៅ​ Somaliland ដែល​ជា​សាធារណ​រដ្ឋ​បំបែក​ខ្លួន​កំពុង​រង់ចាំ​លទ្ធផល


ស្ត្រី​ម្នាក់​ធ្វើ​ការ​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង Hargeisa នៃ​តំបន់​បំបែក​រដ្ឋ Somaliland កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
ស្ត្រី​ម្នាក់​ធ្វើ​ការ​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង Hargeisa នៃ​តំបន់​បំបែក​រដ្ឋ Somaliland កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការ​រាប់​សន្លឹកឆ្នោត​កំពុង​ដំណើរការ​នៅ​តំបន់​ Somaliland ​ក្រោយពីសាធារណរដ្ឋ​បំបែក​រដ្ឋ​នេះ​បាន​បោះឆ្នោត​ប្រធានាធិបតី​របស់​ខ្លួន។

បេក្ខជន​បី​នាក់​កំពុង​ប្រកួត​ប្រជែង​ជំនួស​តំណែង​លោក​ប្រធានាធិបតី​ Ahmed Mohamed Mohamoud ​ដែល​សម្រេច​ចិត្ត​មិន​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ថ្មី​ទៀត។​បេក្ខជន​បី​នាក់​នោះ​គឺ​លោក​ Muse Bihi Abdi ​នៃ​គណបក្ស Kulmiye និង​លោក Faysal Ali Warabe ​នៃ​គណបក្ស UCID ​ហើយ​និង​លោក Abdirahman Mohamed Abdullahi នៃ​គណបក្ស Waddani ​បាន​បោះឆ្នោត​កាលពី​ថ្ងៃចន្ទ​នៅរដ្ឋធានី​ Hargeisa។

គណៈកម្មការ​បោះឆ្នោត​តំបន់ Somaliland​ និយាយ​ថា ​ការ​បោះឆ្នោត​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​ហិង្សា​ក្នុង​មណ្ឌលបោះឆ្នោត​ទាំង​៦នៅ​សាធារណរដ្​ឋនេះ។ គណៈកម្មាធិការ​នេះ​និយាយ​ថា មាន​ឧបទ្ទេវហេតុ​មួយ​នៅតំបន់ Togdher ​ដែល​មាន​មនុស្ស​យ៉ាង​តិចម្នាក់​បាន​រងរបួស​ក្រោយពី​កាំភ្លើង​របស់​ទាហាន​ម្នាក់​រេលកៃ។

នៅ​តាម​ការិយាល័យ​បោះឆ្នោត​ជាង​១ពាន់៦​រយ​កន្លែង​ មាន​តែ​ការិយាល័យ​ខ្លះ​ប៉ុណ្ណោះ​មាន​មនុស្ស​តម្រង់​ជួរ​បោះឆ្នោត​នៅ​ពេល​បញ្ចប់​ការបោះឆ្នោត​នៅម៉ោង​៦ល្ងាច។​ មន្ត្រី​បោះឆ្នោត​បាន​អនុញ្ញាត​ឲ្យ​អ្នក​តម្រង់​ជួរ​បោះឆ្នោត​បាន​បោះឆ្នោត​ហើយ​ទើប​បិទ​ការិយាល័យ។​ លទ្ធផល​បោះឆ្នោត​ចុងក្រោយត្រូវ​គេ​រំពឹង​ថា នឹងចេញ​ក្នុង​ពេល​បី​បួន​ថ្ងៃ​ទៀត៕

XS
SM
MD
LG