ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិបត្តិ​ជំងឺ​កូវីដ១៩ បង្អាក់​ដំណើរ​អាស៊ាន​នៅ​ក្នុង​ការ​ក្លាយជា​តំបន់​មាន​ប្រាក់​ចំណូល​មធ្យម


រូប​ឯកសារ៖ អ្នក​ធ្វើ​ជំនួញ​ស្ថិត​នៅ​ពី​មុខ​ផ្ទាំង​កញ្ចក់​ដែល​មាន​សុទ្ធ​តែ​ទិន្នន័យ​ជំនួញ នៅ​ផ្សារ​មូលបត្រ​ថៃ នៅ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។
រូប​ឯកសារ៖ អ្នក​ធ្វើ​ជំនួញ​ស្ថិត​នៅ​ពី​មុខ​ផ្ទាំង​កញ្ចក់​ដែល​មាន​សុទ្ធ​តែ​ទិន្នន័យ​ជំនួញ នៅ​ផ្សារ​មូលបត្រ​ថៃ នៅ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។

សញ្ញា​នានា​ដូចជា​ការ​ធ្លាក់​ចុះ​នូវ​ការ​លក់​សំបុត្រ​ភាពយន្ត និង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ជា​ដើម បាន​បង្ហាញ​ថា ដំណើរ​រអាក់រអួល​ផ្នែក​សេដ្ឋកិច្ច​កំពុងតែ​កើត​មាន​នៅ​តាម​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន ដែល​ភាគ​ច្រើន​គឺ​បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។

ប្រទេស​ចំនួន ៨ លើក​លែង​វៀតណាម និង​មីយ៉ាន់ម៉ា ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ នឹង​ឃើញ​ការ​ធ្លាក់​ចុះ​នូវ​ផលិតផល​ក្នុង​ស្រុក​សរុប GDP នៅ​ក្នុង​ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ចងក្រង​ដោយ​ក្រុមហ៊ុន Capital Economics។

ផលិតផល​ក្នុង​ស្រុក​សរុប GDP របស់​ប្រទេស​សិង្ហបុរី​បាន​ធ្លាក់​ចុះ​រួច​ទៅ​ហើយ​នៅ​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ ហើយ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​ហ្វីលីពីន នឹង​ឃើញ​មាន​ការ​ខាត​បង់​សេដ្ឋកិច្ច​ខ្លាំង​បំផុត​នៅ​ឆ្នាំ ២០២០ នេះ។

ទិន្នន័យ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​នៃ​ដំណើរ​រីក​ចម្រើន​របស់​ប្រទេស​អាស៊ាន​ដែល​ធ្លាប់​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​លឿន​ទាំង​នេះ ដែល​ជា​ប្រទេស​សំខាន់​ចំពោះ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សាកលលោក។

ជា​ទូទៅ ផលិតផល​ក្នុង​ស្រុក​សរុប GDP នឹង​ធ្លាក់​ចុះ​ប្រហែល ១០ ភាគរយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​ឆ្នាំ​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​កើន​ឡើង​ជិត ៥ ភាគរយ កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​របស់​ក្រុមហ៊ុន Capital Economics៕

XS
SM
MD
LG