ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទី​ផ្សារ​ភាគ​ហ៊ុន​នៅ​​អាស៊ី​ធ្លាក់​តម្លៃ​​ក្រោយ​ការ​ធ្លាក់​ថ្លៃ​​​ប្រេង​ខ្លាំង​​​មិន​ធ្លាប់​មាន


ស្ត្រី​ម្នាក់​ដែល​ពាក់​ម៉ាស់​ដើរ​កាត់​ក្តារ​ព័ត៌មាន​អេឡិចត្រូនិក​របស់​ធនាគារ​មួយ នៅ​អគារ​ទីផ្សារ​ភាគហ៊ុន​ហុងកុង កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។
ស្ត្រី​ម្នាក់​ដែល​ពាក់​ម៉ាស់​ដើរ​កាត់​ក្តារ​ព័ត៌មាន​អេឡិចត្រូនិក​របស់​ធនាគារ​មួយ នៅ​អគារ​ទីផ្សារ​ភាគហ៊ុន​ហុងកុង កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។

ទី​ផ្សារ​ភាគ​ហ៊ុន​នៅ​អាស៊ី​បាន​ធ្លាក់​តម្លៃ​នៅ​ពេល​ជួញ​ដូរ​ក្នុង​ថ្ងៃ​អង្គារ​នេះ ខណៈ​ដែល​ផល​ប៉ះពាល់​ពី​ការ​ធ្លាក់​តម្លៃ​យ៉ាង​ខ្លាំង​ជា​ប្រវត្តិសាស្ត្រនៃ​តម្លៃ​ប្រេងឆៅ​សហរដ្ឋ​អាមេរិក​បន្ត​ជះ​ឥទ្ធិពល​ដល់​ទី​ផ្សារ​នានា។​

ទី​ផ្សារ​ Nikkei ក្នុង​ប្រទេស​ជប៉ុន​បាន​បិទ​ដោយ​ធ្លាក់​១,៩% ខណៈ​ដែល​ទី​ផ្សារ​នៅ​អូស្ត្រាលី ហុងកុង និង​តៃវ៉ាន់ បាន​ជួញ​ដូរ​ក្នុង​តម្លៃ​២%​ទាប​ជាង​មុន​ពេល​ជួញ​ដូរ​នៅរសៀល​ថ្ងៃ​អង្គារ​នេះ ហើយ​ទី​ផ្សារ​នៅ​សៀងហៃ​ធ្លាក់​ថ្លៃ​១,៣%។

ក្នុង​ទី​ផ្សារ​ប្រេង​សហរដ្ឋ​អាមេរិក ប្រេង​ឆៅ West Texas Intermediate បាន​កើន​តម្លៃ​វិញ​បន្តិច​មក​តម្លៃ​១ដុល្លារ​៣៦សេន​ក្នុង​មួយ​បារ៉ែល ដែល​នេះ​ជាដំណឹង​ល្អ​បន្តិច​សម្រាប់​អ្នក​វិនិយោគ​ដែលទើប​បាន​ឃើញ​តម្លៃ​ប្រេង​ធ្លាក់​យ៉ាង​គំហុក​ដល់​ដក​៣៧ដុល្លារ​៦៣​សេន​ក្នុង​មួយ​បារ៉ែល​កាល​ពី​ថ្ងៃ​ចន្ទ ដែល​នេះ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ដែល​តម្លៃ​ប្រេង​បាន​ធ្លាក់​តម្លៃ​ដល់​ក្រោម​សូន្យ​ដុល្លារ​ក្នុង​មួយ​បារ៉ែល។

សកម្មភាព​សេដ្ឋកិច្ច​នានា​នៅ​ជុំវិញ​ពិភពលោក​បាន​ត្រូវ​ផ្អាក​ទាំង​ស្រុង​ដោយ​សារ​មាន​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដែល​នេះ​បានធ្វើ​ឲ្យ​លែង​មាន​តម្រូវ​ការ​ប្រេង​និង​នាំ​ឲ្យ​អ្នក​ផលិត​ប្រេង​ផលិត​ហួស​តម្រូវការ​ខ្លាំង​រហូត​អ្នក​ផលិត​ប្រេង​អាច​ជួល​អតិថិជន​ខ្លួន​ឲ្យ​យក​ប្រេង​ដែល​លើស​ចំនួន​ទៅ​ប្រើប្រាស់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG