ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តុំ​វីរុស​ក្នុង​សាកល​វិទ្យាល័យ​បារាំង​ផ្តល់​មេរៀន​ដល់​សហភាព​អឺរ៉ុប


និស្សិត​ប្រមូល​ផ្ដុំ​គ្នា​នៅ​សាកល​វិទ្យាល័យ Tolbiac Pantheon Sorbonne ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​១៧ កញ្ញា ២០២០។
និស្សិត​ប្រមូល​ផ្ដុំ​គ្នា​នៅ​សាកល​វិទ្យាល័យ Tolbiac Pantheon Sorbonne ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​១៧ កញ្ញា ២០២០។

យ៉ាង​ហោច​ណាស់​មាន​បណ្តុំ​វីរុស​ជាង​១២​កន្លែង ​បាន​ផ្ទុះ​ឡើង​នៅ​តាម​បណ្តា​សាកលវិទ្យាល័យ​បារាំង​ដែល​ពោរពេញ​ទៅ​ដោយ​និស្សិត ​ចាប់តាំង​ពី​សាកលវិទ្យាល័យ​ទាំងនេះ ​និង​ថ្នាក់រៀន​ចាប់​ផ្តើម​បើក​ទ្វារ​ចូលរៀន​ឡើងវិញ​នៅ​ខែ​កញ្ញា​នេះ។

តើការ​កំណត់​ឲ្យ​ពាក់​ម៉ាស់​ ការពារ​បាន​ទេ​នៅ​ក្នុង​កន្លែង​បង្រៀន​ដ៏ចង្អៀត ​ហើយ​អ្នក​មកយឺត​ត្រូវ​អង្គុយ​នៅ​លើ​ឥដ្ឋ?​ នោះ​ហើយ​ជាក្តី​បារម្ភ​របស់​និស្សិត​ជាច្រើន​នៅឯ​សាកល​វិទ្យាល័យ ​Sorbonne ដែល​មាន​វ័យ​ចំណាស់​រាប់​សតវត្សរ៍​មក​ហើយ​ ​ក្នុង​ទីក្រុងប៉ារីស ​ខណៈ​ពេល​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩​បាន​រាលដាល​ឡើង​វិញ​ពាស​ពេញ​ប្រទេស​បារាំង។

​យ៉ាង​តិច​មាន​បណ្តុំ​ជំងឺ​កូវីដ១៩ ​ជាង​១២ ​បានផ្ទុះ​ឡើង​ចាប់តាំង​ពី​សាកល​វិទ្យាល័យ​ទាំងនេះ​ និង ថ្នាក់​រៀន​ចាប់​ផ្តើម​បើក​ទ្វារ​ចូលរៀន​ឡើងវិញ​នៅ​ខែ​កញ្ញានេះ។ ​ករណី​បង្កជា​បណ្តុំ​មេរោគ​នេះ ​ជា​សញ្ញា​ព្រមាន​ដល់​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​សហភាព​អឺរ៉ុប ​ជាកន្លែង​ដែល​សាកល​វិទ្យាល័យ​សឹង​ទាំង​អស់ ​ត្រៀមបន្ត​ការបង្រៀន​និងស្រាវជ្រាវ​នៅក្នុង​សប្តាហ៍​ខាង​មុខ​នេះ។

Elise Gilbert ​អាយុ​២០ឆ្នាំ ​ជានិស្សិតផ្នែក​អក្សរសាស្ត្រ​នៅ​សាកល​វិទ្យាល័យ ​Sorbonne ​បាន​ថ្លែង​ចេញ​ពី​ហ្វូង​និស្សិត​ដែល​ប្រជ្រៀត​គ្នា​នោះ​ថា៖ «យើង​ទៅ​សាលារៀន​វិញ​ក្នុង​ស្ថានភាព​ដែលប្រឈម​នឹង​គ្រោះ​ថ្នាក់​បន្តិច ​យើង​ភ័យ​ថា​យើង​អាចឆ្លង​ជំងឺកូវីដ១៩»។

កត្តាមួយ​ដែលធ្វើ​ឲ្យ​សាកល​វិទ្យាល័យ​ចង្អៀត ​គឺ​មាន​និស្សិត​ច្រើន​ដែល​បាន​ចូលរៀន​នៅ​សាកល​វិទ្យល័យ​គឺ​ចំនួន​និស្សិត​ដែល​ចុះ​ឈ្មោះ​ចូលរៀន​កើនពី​ចំនួន​២៧ ​ម៉ឺន​នាក់ ​ដល់​ទៅ ​២លាន ៨សែន​នាក់​ បន្ទាប់ពី​គេលុបការ​ប្រឡង​ថ្នាក់​មធ្យម​សិក្សា​កម្រិត​២​ត្រៀម​ចូល​សាកល​វិទ្យាល័យ ដោយសារ​ជំងឺកូវីដ១៩ ​ហើយ​អនុញាត​ឲ្យ​និស្សិត​មាន​សិទ្ធិ​ចូលរៀន​នៅសាកល​វិទ្យាល័យ​តែម្តង៕

XS
SM
MD
LG