ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បាតុករ​នៅ​អឺរ៉ុប​តវ៉ា​ប្រឆាំង​នឹង​វិធានការ​រឹតត្បិត​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្ការ​ជំងឺ​កូវីដ១៩


ក្រុម​បាតុករ​តវ៉ា​ប្រឆាំង​នឹង​វិធានការ​រឹតត្បិត​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ក្នុង​ការ​បង្ការ​ជំងឺ​កូវីដ១៩ ក្នុង​ទីក្រុង​ប៊ែរឡាំង ថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០២០។
ក្រុម​បាតុករ​តវ៉ា​ប្រឆាំង​នឹង​វិធានការ​រឹតត្បិត​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ក្នុង​ការ​បង្ការ​ជំងឺ​កូវីដ១៩ ក្នុង​ទីក្រុង​ប៊ែរឡាំង ថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០២០។

នៅ​តាម​បណ្ដា​ទីក្រុង​មួយ​ចំនួន​នៅ​អឺរ៉ុប ក្រុម​បាតុករ​កាល​ពី​ថ្ងៃ​សៅរ៍ បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​រឹតត្បិត​នានា​ដែល​ត្រូវ​បាន​កំណត់ ចាប់​តាំង​ពី​ជំងឺ​កូវីដ១៩ បាន​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​រាតត្បាត​មក។ ​

បាតុករ​រាប់​ម៉ឺន​នាក់​បាន​នាំ​គ្នា​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វិធានការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ និង​តម្រូវ​ឲ្យ​រក្សា​គម្លាត​ពី​គ្នា។ ប៉ូលិស​និយាយ​ថា ពួកគេ​បាន​ចាប់​ខ្លួន​បាតុករ​ប្រមាណ ៣០០ នាក់។

នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស ក្រុម​បាតុករ​បាន​នាំ​គ្នា​ជួបជុំ​គ្នា​នៅ​ទីលាន Trafalgar ដើម្បី​តវ៉ា​ប្រឆាំង​នឹង​អ្វី​ដែល​ពួកគេ​និយាយ​ថា​គឺ​ជា «ការ​គាបសង្កត់​ផ្នែក​វេជ្ជសាស្ត្រ» ទៅ​លើ​ពួកគេ​ដែល​តម្រូវ​ឲ្យ​ពួកគេ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពី​គ្នា។

ចំណែក​ឯ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​វិញ បាតុករ​រាប់​រយ​នាក់​តវ៉ា​ប្រឆាំង​នឹង​វិធានការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ជា​កំហិត​នៅ​ក្នុង​ទីក្រុង​នេះ។

រី​ឯ​នៅ​ទីក្រុង Zurich ប្រទេស​ស្វីស ឯណោះ​វិញ បាតុករ​ប្រមាណ ១ ពាន់​នាក់ ដែល​មាន​មន្ទិល​សង្ស័យ​ចំពោះ​វិធានការ​រឹតត្បិត​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់ «សេរីភាព​ដូច​មុន​វិញ»៕

XS
SM
MD
LG