ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​រៀន​​នៅ​​បារាំង​បាន​បើក​ឡើង​វិញ​ហើយ​​ដោយ​មាន​វិធានការ​សុវត្ថិភាព​ថ្មី​​


គ្រូបង្រៀនម្នាក់ពាក់ម៉ាស់អំឡុងពេលបង្រៀននៅវិទ្យាល័យ Henri Mattisse ក្នុងក្រុង Nice ប្រទេសបារាំង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។
គ្រូបង្រៀនម្នាក់ពាក់ម៉ាស់អំឡុងពេលបង្រៀននៅវិទ្យាល័យ Henri Mattisse ក្នុងក្រុង Nice ប្រទេសបារាំង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។

សិស្ស​បារាំង​រាប់លាននាក់​បាន​វិល​ត្រឡប់​ទៅ​សាលារៀន​របស់​គេ​វិញ​ហើយ​នៅ​ថ្ងៃ​អង្គារ​ ដោយ​ស្ថិត​ក្រោម​លក្ខខណ្ឌ​សុវត្ថិភាព​ថ្មី បើ​ទោះ​បី​ជា​ប្រទេស​មួយ​នេះ​កំពុង​មាន​ការ​ហក់​ឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នា​ពេល​ថ្មីៗ​នេះ​ក៏​ដោយ។ ការ​បើក​សាលា​ឡើង​វិញ​នេះ ជាការ​សាកល្បង​ទូទាំង​ប្រទេស​ ដើម្បីការកាត់​បន្ថយ​នូវ​ភាព​មិន​ស្មើ​គ្នា​និង​ការ​ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​ជាតិ។​

ប្រធានា​ធិបតី​បារាំង​លោក Emmanuel Macron​ បាន​ផ្ញើ​សារ​លើ​បណ្តាញ​សង្គមរបស់​លោក​ដោយ​អំពាវ​នាវឲ្យ​ពលរដ្ឋ​បារាំង​ពាក់ម៉ាស់​ការពារ។​ ក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​ក្នុង​បណ្តាញ Instagram ទៅ​កាន់កូនសិស្ស​បារាំង​ជាង​១២លាននាក់​ដែលត្រឡប់​ទៅកាន់​សាលារៀន​របស់​ពួក​គេ​វិញ​នោះ​ លោក Macron​ ​និយាយថា ទោះ​បី​ជា​អ្នក​ទាំង​អស់​ពាក់ម៉ាស់​ការពារ​ក៏ដោយ​ ក៏​វីរុស​កូរ៉ូណា​មិន​ទៅ​ណា​ឆ្ងាយ​ពី​អ្នកទេ​ អ្នក​ត្រូវ​ការពារ​ខ្លូន​ឯង​ដោយ​ផ្ទាល់​ថែម​ទៀត។​

កន្លែង​លាង​សម្អាតដៃ​ ការ​ស្ថិតនៅ​ឆ្ងាយ​ពី​គ្នា​ និង​ការ​រៀបចំ​ពេលលេង​ឆ្លាស់​គ្នា ជា​ផ្នែក​មួយ​នៃ​វិធានការថ្មី​។ គ្រូបង្រៀន​និងឪពុក​ម្តាយ​សិស្ស​ សម្តែ​ង​ការ​បារម្ភ​ចំពោះ​វិធាន​ការថ្មី​ ហើយ​ថា​តើ​វា​នឹង​ត្រូវ​គេ​អនុវត្ត​ដោយ​របៀប​ណា​ស​ម្រាប់ឆ្នាំ​សិក្សា​ថ្មីនេះ ប៉ុន្តែ​ជា​ទូទៅពួកគេ​គាំ​ទ្រ​វិធាន​ការ​ការពារ​ទាំង​នេះ។​

ទន្ទឹម​គ្នា​នេះ​ផង​ដែរ​ចាប់​ពី​ថ្ងៃ​អង្គារ​ត​ទៅ​ មាន​ការ​តម្រូវ​ឲ្យពាក់​ម៉ាស់នៅ​កន្លែង​ធ្វើ​ការ​ ខណៈដែល​រដ្ឋាភិបាល​បារាំងលើក​ទឹក​ចិត្ត​ឲ្យ​ឪពុក​ម្តាយ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ និង​ព្យាយាម​ទប់​ស្កាត់​កុំ​ឲ្យ​មា​ន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។​

កាល​ពីថ្ងៃ​ចន្ទ​ប្រទេស​បារាំង​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​៣.០៨២នាក់​ ដែល​ចំនួន​នេះ​តិច​ជាង​ក្នុង​ពេល​កន្លង​ទៅ​ តែ​នៅ​តែ​ខ្ពស់​បើ​ធៀប​ជា​មួយ​ប្រទេស​អឺរ៉ុប​ជិត​ខាង។ ប្រទេស​បារាំង​មាន​អ្នក​ស្លាប់​រហូត​មក​ដល់​ពេល​នេះ​ដោយ​សារ​ជំងឺកូដ១៩ ​មាន​ចំនួន​ជាង​៣០.៦០០នាក់៕

XS
SM
MD
LG