ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្មដោយ​ហិង្សា​បន្ត​កាលពី​យប់ថ្ងៃ​អង្គារ​នៅ​ក្នុង​សាកលវិទ្យាល័យ​ចិននៃ​ក្រុង​ហុង​កុង


និស្សិតដើរកាត់កន្លែងឆាបឆេះមួយអំឡុងពេលប៉ះទង្គិចជាមួយប៉ូលិសនៅសាកលវិទ្យាល័យចិននៃក្រុងកោះហុងកុង កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
និស្សិតដើរកាត់កន្លែងឆាបឆេះមួយអំឡុងពេលប៉ះទង្គិចជាមួយប៉ូលិសនៅសាកលវិទ្យាល័យចិននៃក្រុងកោះហុងកុង កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប៉ូលិស​បានបាញ់​គ្រាប់បែកផ្សែង​និងគ្រាប់កាំភ្លើង​កៅស៊ូទៅលើ​ពួក​បាតុករ​នៅឯសាកលវិទ្យាល័យចិននៃក្រុង​ហុងកុង ហើយពួក​និស្សិត​បានតបតរដោយ​គប់ឥដ្ឋ​និង​ដប​ដុតសាំង​ទៅលើ​​ប៉ូលិស។

ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​បាតុករ​និងប៉ូលិស​ទប់ទល់នឹង​កុប្បកម្ម​មានបន្តទៅ​ទៀត​កាលពី​យប់ថ្ងៃ​អង្គារ​នៅ​ក្នុង​សាកលវិទ្យាល័យហុង​កុង ដោយបន្ត​ការតវ៉ាឃោរឃៅ​ជាងមុន​នៅ​ក្នុង​បាតុកម្មទាំង​នេះ​ដែល​មានរយៈពេល​ប្រាំ​ខែ​មកហើយ។

​ប៉ូលិស​បានបាញ់​គ្រាប់បែកផ្សែង​និងគ្រាប់កាំភ្លើង​កៅស៊ូទៅលើ​ពួក​បាតុករ​នៅឯសាកលវិទ្យាល័យចិននៃក្រុង​ហុងកុង ហើយពួក​និស្សិត​បានតបតរដោយ​គប់ឥដ្ឋ​និង​ដប​ដុតសាំង​ទៅលើប៉ូលិស។

ការប៉ះ​ទង្គិច​គ្នា​មានតទៅ​ទៀត​រហូត​ដល់ប៉ូលិស​បានប្រើ​កាណុងទឹក​ហើយបន្ទាប់មកបានចាប់ផ្តើម​ដក​ថយ។

លោកស្រី​ Carrie Lam ប្រធានប្រតិបត្តិ​ក្រុង​ហុង​កុងបានហៅពួក​បាតុករ​ដែល​បានធ្វើឱ្យ​មានចលាចលនៅ​ពេល​អ្នកស្រុក​ហុង​កុង​ធ្វើដំណើរ​នៅម៉ោង​មមារញឹក​

កាលពី​ថ្ងៃអង្គារថា​ជា ពួកមនុស្ស «គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ខ្លាំងណាស់»។

ក្រុមអ្នកដំណើរ​រាប់សិប​នាក់​ដែលជិះ​រទេះភ្លើង​មួយ​ខ្សែបាន​ត្រូវបង្ខំឱ្យ​ចេញ​ពី​រថ​ភ្លើងនោះនៅពេល​វា​ឈប់មុនទៅ​ដល់ស្ថានីយ៍។

ក្រុមបាតករ​រាប់ពាន់នាក់​បានធ្វើបាតុកម្មមួយ​ «ដោយ​ហ្វូង​មនុស្ស​ឥតសណ្តាប់ធ្នាប់» នៅក្នុង​សង្កាត់ជំនួញ​នៅ​កណ្តាល​ក្រុង​ហុងកុងកាលពី​ពេល​ថ្ងៃ​ត្រង់ដោយ​ស្រែក​បន្ទរថា «ការ​ទាមទារប្រាំយ៉ាង​ គ្មានអ្វី​តិចជាង​នេះទេ» ដែល​ជា​ការនិយាយ​យោង​ដល់ការ​ទាមទាររបស់ពួក​គេ​ឱ្យមាន​លទ្ធិ​ប្រជាធិបតេយ្យ ការ​ស៊ើបអង្កេតឯករាជ្យ​អំពី​អំពើ​ឃោរឃៅ​ដោយ​ពួក​ប៉ូលិសនិង​បញ្ហា​ឯទៀតៗ៕

XS
SM
MD
LG