ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនភៀសខ្លួនស៊ូដង់​ជាង១​ម៉ឺន​១ពាន់​នាក់​បានភៀសខ្លួនទៅកាន់ប្រទេសឆាដ​ក្នុងខែ​នេះគេច​ចេញពី​អំពើ​ហិង្សារដ្ឋ​ Darfur ខាងលិច


រូបផែនទីបង្ហាញពីរដ្ឋ Darfur ខាងលិច។

ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិរាយការណ៍ថា ​ជនភៀសខ្លួនស៊ូដង់​ជាង១​ម៉ឺន​១ពាន់​នាក់​បានភៀសខ្លួនទៅកាន់ប្រទេសឆាដ​ក្នុងខែ​នេះដើម្បីគេច​ចេញពីអំពើ​ហិង្សា​រវាង​សហគមន៍នៅរដ្ឋ​ Darfur ខាងលិច។

ស្ថានភាពនៅ Darfur ខាងលិចកាន់តែអាក្រក់ទៅៗ​ចាប់តាំងពីមាន​ជម្លោះ​រវាង​ក្រុមជន​ជាតិអារ៉ាប់​និង​អាហ្វ្រិក​បាន​បញ្ឆេះ​ការប៉ះទង្គិច​គ្នាយ៉ាង​សាហាវ​នៅ ​El Geneina ​កាលពី​ចុង​ខែ​ធ្នូ។ ​

ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានរាយការណ៍ថា គ្រាន់​តែ​កាលពី​សប្តាហ៍​មុន​ ​មនុស្ស​តែ៤ពាន់នាក់បានភៀសខ្លួនទៅកាន់ប្រទេសឆាដ​ដើម្បី​សុវត្ថិ​ភាព។​

ទីភ្នាក់ងារនេះនិយាយថា ភាគច្រើននៃជនភៀសខ្លួន​គឺស្ថិតក្នុងចំណោមប្រជាជន ៦ម៉ឺន​នាក់​ដែលបាន​រត់ចោល​ទីលំនៅ ​ពេល​មានការ​ប្រយុទ្ធ​គ្នា​ពីមុន​នៅ​Darfur។ ​ក្រុមមន្ត្រី UNHCR និយាយថា ​ពួកគេរំពឹង​ថា ជនជាតិ​ស៊ូដង់ប្រហែល៣ម៉ឺន​នាក់អាចនឹង​ឆ្លង​ដែនចូល​ទៅ​ប្រទេសឆាដ​ក្នុងប៉ុន្មាន​សប្តាហ៍ខាងមុខ​នេះ ​ដោយសារភាពតានតឹងកើនឡើង។​

លោក​ Babar Baloch ​អ្នក​នាំពាក្យ​របស់ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហ​ប្រជាជាតិ​ និយាយ​ថា​ ជនភៀសខ្លួនមកដល់ថ្មី​បាន​និយាយអំពី​ការបំផ្លិចបំផ្លាញ​ជាទូទៅ​និង​ត្រូវ​បាន​បង្ខំឱ្យភៀស​ខ្លួន​ ​បន្ទាប់ពីភូមិ​ផ្ទះ​និង​ទ្រព្យសម្បត្តិ​របស់ពួកគេ​ត្រូវបានវាយប្រហារ​ ដោយ​ផ្ទះជាច្រើន​ត្រូវ​បាន​ដុត​បំផ្លាញ​ទាំងស្រុង។ ​លោក​និយាយថា ​ជនភៀស​ខ្លួន​នៅ​ប្រទេស​មានសុវត្ថិភាព ​តែពួកគេប្រឈមការ​លំបាកធ្ងន់ធ្ងរ​ណាស់៕​

XS
SM
MD
LG