ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើ​ហិង្សា​ផ្ទុះ​ឡើង​នៅ​ក្នុង​ការ​តវ៉ាប្រឆាំង​នៅ​ក្នុង​ក្រុង​ហុង​កុង​នៅ​ចុង​សប្តាហ៍​ទី១២


ប៉ូលិស​កុបកម្ម​បាញ់​ឧស្ម័ន​ទឹក​ភ្នែក នៅ​ក្នុង​បាតុកម្ម​មួយ​ នៅ​ក្នុង​ក្រុង Tsuen Wan ហុងកុង ប្រទេស​ចិន ខាង​ពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។
ប៉ូលិស​កុបកម្ម​បាញ់​ឧស្ម័ន​ទឹក​ភ្នែក នៅ​ក្នុង​បាតុកម្ម​មួយ​ នៅ​ក្នុង​ក្រុង Tsuen Wan ហុងកុង ប្រទេស​ចិន ខាង​ពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។

ប៉ូលិស​ក្រុង​ហុងកុង ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​ស្តី​បន្ទោស​ពួក​បាតុករ​ចំពោះ​ការរាល​ដាល​នៃ​សកម្មភាព​ហិង្សា​ខុស​ច្បាប់ ​ខណៈ​ដែល​ក្រុម​សមាជិក​សភា​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ​បាន​និយាយថា ​ប៉ូលិស ​បាន​ធ្វើ​សកម្មភាព​មិន​ចាំបាច់​ បន្ទាប់​ពីការ​ប៉ះទង្គិច​នៅឯ​ការ​តវ៉ា​ប្រឆាំង​នៅ​ចុងសប្តាហ៍​ទី១២។

សេចក្តីថ្លែងការណ៍​របស់​ប៉ូលិស បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្រុម​មន្ត្រី​ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​៣៦​នាក់។សេចក្តី​ថ្លែងការណ៍​នោះ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ​មន្ត្រី​ប៉ូលិស​ម្នាក់ ​បាន​ដួល​នៅ​លើ​ដី​នៅពេល​ដែល​ពួក​បាតុករ​បាន​ចោល​របស់​របរ​ដាក់​ប៉ូលិស ​ដែល​បាន​បណ្តាល​ឲ្យ​មន្ត្រី​ប៉ូលិស​៦​នាក់​ទាញ​កាំភ្លើង​របស់​ខ្លួន។ មន្ត្រី​ប៉ូលិស​ម្នាក់​បាន​បាញ់​ព្រមាន​ទៅ​លើ។

លោក Andrew Wan សមាជិក​សភា ​បាន​និយាយថា ​ប៉ូលិស ​បាន​ធ្វើ​ឲ្យ​ក្រុម​បាតុករ​រំជើបរំជួល​ដើម្បី​ត្រួតត្រា​ផ្លូវ​ដែល​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​ប៉ូលិស​រួច​ហើយ ​ហើយ​ថា សកម្មភាព​របស់​រដ្ឋាភិបាល​និង​ប៉ូលិស​ក្នុង​អំឡុង​នៃ​ការ​តវ៉ា​ប៉ុន្មាន​សប្តាហ៍​នេះ ​បាន​បណ្តាល​ឲ្យ​មាន​ការ​ស្អប់ខ្ពើម​ក្នុង​ចំណោមប្រជា​ពលរដ្ឋ។

លោក Wan ​បាន​និយាយ​នៅឯ​សន្និសីទ​កាសែតនៅ​ថ្ងៃ​ចន្ទ​នេះ​ថា «ខ្ញុំ​គិត​ថា ការ​ទទួល​ខុសត្រូវ​នៅ​ទី​បញ្ចប់គឺ​ភាគី​ប៉ូលិស។ នេះ​ជាអ្វី​ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ»។

​ភាគ​ច្រើន​នៃ​បាតុករ​រាប់​ពាន់​នាក់ ​បានធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ក៏ប៉ុន្តែ ​ប៉ូលិស​នៅពេល​នោះ ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ដើម្បី​បំបែកក្រុម​បាតុករ​ដែល​បាន​បំបែក​ខ្លួន​ចេញ​ពី​ហ្វូង​បាតុកម្ម​ដ៏ធំ។​ ពួក​មន្ត្រី​ប៉ូលិស ​ក៏​បាន​ប្រើ​កាណុង​បាញ់​ទឹក​ជា​លើក​ដំបូង​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​បាតុករ។

​បាតុករ​ខ្លះ​បាន​ចោល​ដុំ​ថ្ម​ដាក់​ប៉ូលិស ​វាយ​ប្រហារ​ប៉ូលិស​ដោយប្រើ​ដំបង។

ការ​តវ៉ា​ប្រឆាំង​នៅ​ក្នុង​ទីក្រុង​ហុងកុង​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុដ៏​សំខាន់​នៅ​អាស៊ី ​ជា​ការគំរាម​កំហែង​ដ៏​ខ្លាំង​បំផុត​ដល់​សន្តិភាព​នៅ​ទី​នោះ​ចាប់​តាំង​ពី​ចក្រភព​អង់គ្លេស ​បាន​ប្រគល់​ទីក្រុង​ហុងកុង​ទៅ​ឲ្យ​ចិនដីគោក​នៅ​ឆ្នាំ​១៩៩៧​មក៕

XS
SM
MD
LG