ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីវៀតណាមលាលែងពីតំណែងបន្ទាប់ពីកាន់អំណាចបានជាងមួយឆ្នាំបន្តិច


រូបឯកសារ៖ ប្រធានាធិបតីវៀតណាមលោក Vo Van Thuong នៅក្នុងអំឡុងកិច្ចប្រជុំមួយ​ជាមួយ​នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីវៀតណាមលោក Vo Van Thuong នៅក្នុងអំឡុងកិច្ចប្រជុំមួយ​ជាមួយ​នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

ប្រធានាធិបតី​វៀតណាម​លោក Vo Van Thuong បាន​លាលែង​ពី​តំណែង​បន្ទាប់ពី​បាន​កាន់​តំណែង​នេះ​បាន​ជាង​មួយ​ឆ្នាំ​បន្តិច។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP ដែល​យោង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ VN Express របស់​រដ្ឋាភិបាល​វៀតណាម។

ការ​លាលែង​ពី​តំណែង​របស់​លោក Thuong នេះ​បាន​ធ្វើ​ឡើង នៅ​ចំ​ពេល​ដែល​មាន​យុទ្ធនាការ​ខ្លាំងក្លា​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដែល​បាន​បង្ក្រាប​លើ​មន្ត្រី​ជាន់ខ្ពស់​បំផុត​មួយ​ចំនួន​នៃ​គណបក្ស​កុម្មុយនីស្ត​វៀតណាម។

លោក Thuong អាយុ ៥៤ ឆ្នាំ បាន​ក្លាយជា​ប្រធានាធិបតី​នៅ​ខែ​មីនា ឆ្នាំ ២០២៣ ក្នុង​ពេល​ពីរ​ខែ​ក្រោយមក​បន្ទាប់ពី​លោក​ប្រធានាធិបតី Nguyen Xuan Phuc បាន​លាលែង​ពី​តំណែង​ដើម្បី​បំពេញ «ការ​ទទួល​ខុសត្រូវ​ផ្នែក​នយោបាយ» សម្រាប់​រឿង​អាស្រូវ​ពុករលួយ​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ១៩។ លោក Thuong គឺជា​ប្រធានាធិបតី​ក្មេង​ជាងគេ​បំផុត​តាំងពី​ពេល​ដែល​ប្រទេស​វៀតណាម​សម័យ​ទំនើប​បាន​ងើប​ឡើង​ពី​សង្គ្រាម​នៅ​ពាក់​កណ្ដាល​ទសវត្សរ៍ ១៩៧០ មក។

តំណែង​ជា​ប្រធានាធិបតី​នៅ​វៀតណាម​គឺ​ភាគច្រើន​ជា​និមិត្តរូប​និង​ស្ថិត​នៅ​លំដាប់​ថ្នាក់​ទី​បី​នៅ​ក្នុង​ឋានានុក្រម​នយោបាយ​របស់​ប្រទេស​វៀតណាម៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG