ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សរសេរប្លុក​វៀត​ណាម​ម្នាក់​បាន​ជាប់​ពន្ធនាគារ​១០​ឆ្នាំ​ចំពោះ​ការ​ធ្វើការ​ឃោសនា


អ្នក​សរសេរប្លុក​ដ៏លេចធ្លោ​ម្នាក់ អ្នកស្រី ​Nguyen Ngoc Nhu Quynh ឈរក្នុង​សវនាការ​ភាគខាងត្បូង​ខេត្ត Khanh Hoa ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃទី​២៩ មិថុនា ២០១៧។
អ្នក​សរសេរប្លុក​ដ៏លេចធ្លោ​ម្នាក់ អ្នកស្រី ​Nguyen Ngoc Nhu Quynh ឈរក្នុង​សវនាការ​ភាគខាងត្បូង​ខេត្ត Khanh Hoa ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃទី​២៩ មិថុនា ២០១៧។

លោកស្រី Nguyen Ngoc Nhu Quynh ជា​អ្នក​សរសេរ​ប្លុក​វៀតណាម​ដែល​បាន​ទទួល​រង្វាន់​ស្រ្តី​ក្លាហាន​អន្តរជាតិ (International Women of Courage Award)មកពី​លោក​ជំទាវទី១ Melania Trumpកាលពី​ខែ​មីនា​បាន​ត្រូវ​រដ្ឋាភិបាល​ក្រុង​ហាណូយកាត់​ឲ្យ​ជាប់​ទោស​១០​ឆ្នាំ​ចំពោះ​សកម្មភាព​ដែល​បាន​ធ្វើ​ឲ្យ​លោកស្រី​ល្បីល្បាញ ​នេះ​តាមការ​បញ្ជាក់​ពី​មេធាវី​របស់​លោកស្រី។

រដ្ឋាភិបាល​បាន​រក​ឃើញ​កំហុសលោកស្រី Nguyen Ngoc Nhu Quynh ដែល​គេស្គាល់​ថា ​មាតាផ្សិតឬ Mother Mushroom និងMe Nam ​មាន​ទោស​នៅ​ក្រោម​មាត្រាទី៨៨​នៃ​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​១៩៩៩ ​ដែល​ធ្វើ​ការ​ឃោស​នា​ប្រឆាំងរដ្ឋរបស់​សាធារណរដ្ឋ​ សង្គម​និយម​វៀតណាម។ ​លោកស្រី​បាន​ប្រឈម​មុខ​ជាប់​គុក​ជា​អតិបរមា​ចំនួន​១២ឆ្នាំ​នៅ​ក្រោម​ច្បាប់​ដែល​មិន​បានចែង​ឲ្យ​ច្បាស់​លាស់ដែល​បាន​ធ្វើ​ឲ្យមានការ​ថ្កោល​ទោសពី​អន្តរជាតិ​ចំពោះ​ការ​អនុញ្ញាតិ​ឲ្យ​រដ្ឋាភិបាល​បង្រ្កា​ពួក​ប្រឆាំង។

លោកស្រី Quyng មាន​អាយុ​៣៧​ឆ្នាំ ​បាន​ត្រូវ​ឃុំ​ខ្លួន​លើ​បទ​ចោទ​ប្រកាន់​នៅ​ពេល​បច្ចុប្បន្ន​នេះ​ចាប់​តាំង​ពី​ថ្ងៃ​ទី១០ ​ខែតុលា ​ឆ្នាំ​២០១៦​បន្ទាប់​ពីចុះផ្សាយ​អំពី​មនុស្ស​ស្លាប់​នៅ​ក្នុងការ​ឃុំ​ឃាំងរបស់​ប៉ូលិស។

លោក Nguyen Kha Thanhជា​មេធាវី​ម្នាក់​នៃ​មេធាវី​៣​នាក់​របស់​លោកស្រី Quynh បាន​ហៅ​សាលក្រម​នេះ​ថា ខ្លាំងជាង​សាលក្រមឃាតុកម្ម​សម្លាប់​មនុស្ស​ទៅ​ទៀត។

មេធាវី Ha Huy Sonដែល​ស្នើ​សុំ​ជួយ​ការពារ​ក្តីលោកស្រី Quynh ដែល​ត្រូវបាន​បដិ សេធ​ដោយ​មន្រ្តី​តុលាការ​បាន​ប្រាប់ VOAផ្សាយ​ជាភាសា​វៀតណាម​ថា «វា​ជា​ការមិន​ ត្រឹម​ត្រូវទាល់​តែ​សោះ​ចំពោះ​លោកស្រី​ម្តាយ​ផ្សិត​ចាប់​តាំង​ពី​ដើម​មក ​ដែល​ផ្អែក​លើ ២ចំណុច។ ទីមួយ​តុលាការ​មិន​គោរ​ពសិទ្ធិ​របស់​ចុងចោទ​ចំពោះ​ការ​ឲ្យមាន​មេធាវី។ទី២ តុលាការ​ប្រើប្រាស់​របាយការណ៍​ប៉ូលិស​ដើម្បី​សន្និដ្ឋាន​កំហុសរបស់​ចុងចោទ​នៅ​ខាង​មុខ​តុលាការ‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG