ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាមចង់​ក្លាយជាសិង្ហបុរីទី២ ​ពេលប្រទេសទាំងពីរ​មានគណបក្សយូរជាងគេ​នៅអាស៊ីអាគ្នេយ៍​


នាវា​ដឹក​កុនតឺន័រចូល​ចត​នៅ​ស្ថានីយ៍ PSA's Pasir Panjang ក្នុង​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០១៩។
នាវា​ដឹក​កុនតឺន័រចូល​ចត​នៅ​ស្ថានីយ៍ PSA's Pasir Panjang ក្នុង​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០១៩។

ក្នុង​នាមជា​ប្រទេស​អាស៊ីអាគ្នេយ៍​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ TPP​ ​ប្រទេស​វៀតណាម​និង​សិង្ហ​បុរីហាក់​ដូច​ជា​ខុស​គ្នា​ឆ្ងាយ។ ប្រទេស​វៀតណាមមាន​ប្រាក់​ចំណូល​ទាប​បំផុត​ក្នុង​ចំណោម​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​នោះ​ រីឯ​ប្រទេស​សិង្ហបុរី​មាន​ប្រាក់​ចំណូលខ្ពស់​បំផុត។​

ប្រទេស​វៀតណាមពឹង​ផ្អែក​លើ​ផលិត​កម្ម​និង​ទំនិញ​ប្រើប្រាស់ រីឯ​ប្រទេស​សិង្ហបុរី​ពឹងលើ​សេវា​កម្ម​ហិរញ្ញវត្ថុ​និង​ពាណិជ្ជ​កម្ម។ ​វៀតណាម​មាន​ពលរដ្ឋ​ជិត​១០០​លាន​នាក់​ ​ប៉ុន្តែ​ប្រទេស​សិង្ហបុរី​ដែល​ជា​ប្រទេស​កោះ​ មាន​ប្រជាជន​មិន​ដល់​៦​លាន​នាក់​ទេ។​

ទោះ​យ៉ាងណា ​វៀតណាម​ព្យាយាម​ធ្វើ​ឲ្យគេ​យល់​ថា ​ប្រទេសទាំង​ពីរ​នៅ​ជិត​គ្នា​ ហើយ​កម្លាំង​ពលករ​របស់​ខ្លួន​នៅ​ជាប់​នឹង​ប្រទេសសិង្ហបុរី។

ប្រទេស​ទាំងពីរ​ត្រូវបាន​ផ្សារ​ភ្ជាប់​ដោយ​អ្វីដែល​គេហៅ​ថា ​កិច្ច​ព្រម​ព្រៀង​ទូលំទូលាយ​និង​រីក​ចម្រើន​សម្រាប់​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែល​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម។​

ប្រទេស​វៀតណាម​គិត​ថា ​សិង្ហបុរី​ជា​គម្រូ​ដែល​ខ្លួន​អាច​ធ្វើ​តាម​បាន​ក្នុង​ការ​ទាក់ទាញ​សេដ្ឋកិច្ចបើក​ចំហ​ ដែល​ត្រូវ​បាន​គ្រប់គ្រង​ភាគ​ច្រើន​ដោយ​គណបក្ស​នយោបាយ​ដែល​មាន​អាយុ​ច្រើន​ទសវត្សរ៍។​

អ្នកស្រី​ Tao Thi Thanh Huong ​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​ប្រទេសសិង្ហបុរី​បាន​និយាយ​ថា​«សហគ្រាស​វៀតណាម​កំពុង​ប្រើប្រាស់​ប្រទេសសិង្ហបុរី​ជាច្រក​មួយ​ដើម្បី​ឈាន​ទៅរក​ទីផ្សារ​អន្តរជាតិ​ ​ហើយក្រុមហ៊ុនសិង្ហបុរី​កំពុងតែវិនិយោគ​នៅ​ប្រទេស​វៀតណាម​ដើម្បី​ពង្រីក​ពាណិជ្ជ​កម្ម​របស់​ខ្លួន»។​ ​

អ្នក​ស្រី​បាន​និយាយ​ថា ​ អ្នកស្រី​សប្បាយ​ចិត្តដែល​បាន​ឃើញ​ថា ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​វៀតណាម​និង​សឹង្ហបូរី​ដែលជាដៃ​គូ​យុទ្ធសាស្ត្រ។​ មិនមែន​មាន​តែ​ប្រទេស​វៀតណាម​ទេ​ដែល​ចង់​បាន​ដូចសិង្ហបុរី។ ​ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន​ទៀត​ក៏​ចង់​ធ្វើតាម​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់សិង្ហបុរី​ដែរ៕​


XS
SM
MD
LG