ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ជំរុញ​មេដឹកនាំ​ចិន​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​កុំ​ឲ្យ​ប្រើ​យោធា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង


ប្រធានាធិបតី​ចិន Xi Jinping (រូប​ឆ្វេង) ចាប់​ដៃ​លោក Nguyen Phu Trong ​ប្រធាន​គណបក្ស​កុម្មុយនិស្ត​វៀតណាម​នៅ​ការិយាល័យ​គណបក្ស​កុម្មុយនិស្ត​កណ្តាល នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៥ ខែវិចិ្ឆកា ឆ្នាំ២០១៥។
ប្រធានាធិបតី​ចិន Xi Jinping (រូប​ឆ្វេង) ចាប់​ដៃ​លោក Nguyen Phu Trong ​ប្រធាន​គណបក្ស​កុម្មុយនិស្ត​វៀតណាម​នៅ​ការិយាល័យ​គណបក្ស​កុម្មុយនិស្ត​កណ្តាល នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៥ ខែវិចិ្ឆកា ឆ្នាំ២០១៥។

លោក Nguyen Phu Trong ​ប្រធាន​គណបក្ស​កុម្មុយនិស្ត​វៀត​ណាម​បាន​សុំ​ឲ្យ​ប្រធានាធិបតី​ចិន Xi Jinping ​ដែលកំពុង​បំពេញ​ទស្សនកិច្ច​នៅប្រទេស​នោះ ​កុំ​ប្រើប្រាស់​កម្លាំង​យោធា​ ហើយ​ថែរក្សា​សន្តិភាព​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​នេះ​តាម​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​រដ្ឋាភិបាល​វៀតណាម។

​លោក Trong បាន​ធ្វើ​ការ​ចរចា​ជាមួយ​ប្រធានា​ធិបតី​ Xi ភ្លាមៗ​បន្ទាប់​ពី​មេដឹកនាំ​រូប​នេះ ​បាន​អញ្ជើញ​ទៅ​ដល់​រដ្ឋធានី​ហាណូយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​ដែល​មាន​គោល​បំណង​ផ្សះផ្សា​ទំនាក់ទំនង​ដែល​ត្រូវ​បាន​រង​ផលប៉ះពាល់​ដោយ​ចំណាត់ការរបស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នៅ​ក្នុង​ផ្ទៃ​ទឹក​មាន​ជម្លោះ​ដែល​បាន​ទាមទារ​ដោយ​ចិន ​វៀត​ណាម​ ហើយ​និង​ប្រទេស​ផ្សេងៗ​ទៀត។​

សេចក្តី​ថ្លែងការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា «ភាគី​ទាំង២​បាន​តាំង​ចិត្ត​រៀបចំ​ និង​ដោះស្រាយ​ជម្លោះ​ផ្លូវ​នាវាចរណ៍។ ​ការ​ធ្វើ​ដូច្នេះ​មិន​មាន​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ដ៏​ល្អ​ និង​ប្រកប​ដោយ​ស្ថេរភាព​នៃ​ចំណង​ទាក់ទង​រវាង​គ្នា ​និង​គ្នា‍​នោះ​ទេ»។

ក្នុង​ខណៈ​នោះ​ដែរ សេចក្តី​ថ្លែងការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ដែល​ជា​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ប្រទេស​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​ប្រធានាធិបតី ​សង្ឃឹម​ថា ​ដំណើរ​បំពេញ​ទស្សនកិច្ចរបស់​លោក​អាច​ជួយ​បង្កើន​ភាព​ជា​ដៃ​គូ​នៃ​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​ដ៏​ធំ​ទូលាយ​រវាង​ចិន​ និង​វៀតណាម​ដល់​កម្រិត​ថ្មី​មួយ។

ការ​ប្រឆាំង​ចិន​កំពុង​ឡើង​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​វៀតណាម ​មួយ​ឆ្នាំ​ក្រោយ​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ដាក់​ការ​ដ្ឋាន​ខួង​ប្រេង​ដ៏​ចម្រូង​ចម្រាស់​នៅ​ក្នុង​ផ្ទៃ​ទឹក​មាន​ជម្លោះ ​ដែល​នាំ​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នាខាង​នាវាចរណ៍​តូចៗ​ ហើយ​និង​មាន​កុប្បកម្ម​ដ៏​ប្រល័យ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ដែល​ជា​ប្រទេស​មួយ​នៃបណ្តា​ប្រទេស​មួយ​ចំនួន​ដណ្តើម​ទាមទារ​ផ្លូវ​នាវាចរណ៍​ជាមួយ​ចិន។ ប៉ុន្មាន​ម៉ោង​មុន​ពេល​ប្រធានាធិបតី Xi ទៅ​ដល់ ​បាតុករ​រាប់​សិប​នាក់​បាន​ចេញ​ទៅ​តាម​ផ្លូវ​នានានៅ​ក្នុង​រដ្ឋធានី ​ហើយ​ក្រុម​សកម្មជន​ក្នុង​ទីក្រុង ហូ ជីមិញ វៀតណាម​ខាង​ត្បូង​ក៏​បាន​ចូល​រួម​កម្លាំង​នោះ​ដែរ៕

XS
SM
MD
LG