ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​នឹង​បោះ​ឆ្នោត​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​ខ្លួន​ជាមួយ​នឹង​សហភាព​អឺរ៉ុប


រូបឯកសារ៖ ទង់ជាតិ​សហភាព​អឺរ៉ុប​និង​ទង់ជាតិ​វៀតណាម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប​និង​វៀតណាម ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០។
រូបឯកសារ៖ ទង់ជាតិ​សហភាព​អឺរ៉ុប​និង​ទង់ជាតិ​វៀតណាម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប​និង​វៀតណាម ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០។

ប្រទេស​វៀតណាម​ជា​ប្រទេស​មួយ​ដែល​អាច​នឹង​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​នៅ​ក្នុង​ឆ្នាំ ២០២០ នេះ នៅ​ពេល​ដែល​ប្រទេស​នេះ​ឈាន​ទៅ​ធ្វើ​ការ​បោះ​ឆ្នោត​សម្រេច​ចុងក្រោយ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​នឹង​ទ្វីប​អឺរ៉ុប​នៅ​ក្នុង​សប្ដាហ៍​នេះ។

រដ្ឋសភា​ជាតិ​វៀតណាម​គ្រោង​នឹង​បោះ​ឆ្នោត​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​រង់ចាំ​ជា​យូរ​មក​ហើយ​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ។ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហភាព​អឺរ៉ុប-វៀតណាម ដែល​ហៅ​កាត់​ថា EVFTA នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ឧបករណ៍​មួយ​សម្រាប់​សេដ្ឋកិច្ច​វៀតណាម​ក្នុង​ការ​ងើប​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ ក៏​ដូចជា​កាតាលីករ​មួយ​សម្រាប់​ការ​កែ​ទម្រង់​ពលកម្ម និង​បរិស្ថាន​ផង​ដែរ។

ក្រោយ​ពី​បាន​បិទ​អស់​ប៉ុន្មាន​សប្ដាហ៍​ដោយសារ​វីរុស​កូរ៉ូណា​មក ប្រទេស​វៀតណាម​បាន​បើក​ដំណើរការ​អាជីវកម្ម​នានា​ឡើង​វិញ​មុន​ប្រទេស​ភាគ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក។ ករណី​នេះ​ធ្វើ​ឲ្យ​វៀតណាម​អាច​ទាក់ទាញ​វិនិយោគ​បរទេស​នានា ដូចជា​ការ​សម្រេច​ចិត្ត​ដំបូង​បង្អស់​របស់​ក្រុមហ៊ុន Apple នៅ​ក្នុង​ការ​ផលិត​ផលិតផល​ថ្មី​ទាំង​ស្រុង​នៅ​ក្នុង​ប្រទេស​វៀតណាម​ជា​ដើម។

មន្ត្រី​សហភាព​អឺរ៉ុប និង​មន្ត្រី​វៀតណាម​បាន​ហៅ​កិច្ច​ព្រមព្រៀង​នេះ​ថា​ជា​កិច្ច​ព្រមព្រៀង​ពោរពេញ​ដោយ​មហិច្ឆិតា ដោយសារតែ​គោល​បំណង​ផ្តោត​លើ​សង្គម និង​បរិស្ថាន​របស់​វា។ ក្រៅ​ពី​ការ​លុប​ចោល​នូវ​ពន្ធ​គយ​ចំនួន ៩៩% រវាង​ភាគី​ទាំង​ពីរ កិច្ច​ព្រមព្រៀង​នេះ​តម្រូវ​ឲ្យ​វៀតណាម​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​ថា សហជីព​ការងារ​មាន​ភាព​ឯករាជ្យ​ពី​គណបក្ស​កុម្មុយនិស្ត​ដែល​ជា​គណបក្ស​កាន់​អំណាច និង​តម្រូវ​ឲ្យ​វៀតណាម​ពង្រឹង​ច្បាប់​មួយ​ចំនួន​ដូចជា​ច្បាប់​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​ជា​ដើម។

ការ​នាំ​ចេញ​សំខាន់ៗ​របស់​វៀតណាម​ទៅ​កាន់​សហភាព​អឺរ៉ុប​មាន​ដូចជា​សំលៀកបំពាក់ ស្បែកជើង និង​វាយនភណ្ឌ​ផ្សេង​ទៀត ក៏​ដូចជា​គ្រឿង​អេឡិចត្រូនិច និង​ផលិតផល​កសិកម្ម​ជា​ដើម។ ចំណែក​ឯ​ទំនិញ​ដែល​វៀតណាម​នាំ​ចូល​ពី​សហភាព​អឺរ៉ុប​វិញ​មាន​ដូចជា​គ្រឿង​ម៉ាស៊ីន ថ្នាំ​ពេទ្យ គ្រឿង​បន្លាស់​រថយន្ត និង​ផលិតផល​អាហារ៕

XS
SM
MD
LG