ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ថា ​ខ្លួន​នឹង​ជួប​ជា​មួយ​មន្ត្រី​ពាណិជ្ជកម្ម​អាមេរិក ដើម្បី​ពិភាក្សា​ពាណិជ្ជកម្ម​យ៉ាង​សំខាន់


រូបឯកសារ៖ កុមារី​វៀតណាម​គ្រវី​ទង់ជាតិ​មុន​ពិធី​ស្វាគមន៍​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​កាលពី​ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

រដ្ឋាភិបាល​វៀតណាម​ បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​ថា​ ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក ​និង​វៀត​ណាម​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ចុង​ខែ​ធ្នូ​នេះ​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ពាណិជ្ជកម្ម បន្ទាប់​ពី​ក្រសួងរតនាគា​អាមេរិក​កាល​ពី​សប្តាហ៍​មុន​ បាន​ចាត់​ទុក​វៀតណាមថា ​ជា​ប្រទេស​ដែល​បាន​បញ្ចុះ​តម្លៃ​រូបិយប័ណ្ណ ដើម្បី​យក​ផលចំណេញ​ដោយ​អយុត្តិធម៌។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ដែល​ផ្ញើតាម​អ៊ីមែល​ទៅ​ឲ្យទី​ភ្នាក់​ងារ​ព័ត៌មាន Reuters នោះ​ ក្រសួងពាណិជ្ជ​កម្មវៀតណាម បាន​លើក​ឡើង​ថា​ «ប្រទេសវៀតណាម​ មាន​ការ​សោក​ស្តាយ​ ចំពោះការ​សម្រេច​ចិត្ត​របស់ការិយាល័យ​តំណាង​ពាណិជ្ជ​កម្ម​អាមេរិក​USTR កាល​ពីថ្ងៃ​ទី​២​ ខែតុលា​ ​ដើម្បី​ប្រកាស​បើ​ក​ការ​ស៊ើប​អង្គេត ដោយយោង​ទៅលើ​មាត្រ​៣០១​ ទៅ​លើពាណិជ្ជកម្ម​ឈើហ៊ុប​ និង​រូបិយប័ណ្ណ​របស់វៀត​ណាម​នោះ​។ ​

រដ្ឋ​បាល​របស់​លោក​ត្រាំកាល​ពីសប្តាហ៍​មុន​ បានដាក់​វៀត​ណាម​ទៅ​ក្នុង​ប្រទេស​ដែល​បញ្ចុះ​តម្លៃ​រូបិយ​ប័ណ្ណ​ដើម្បី​កេង​ចំណេញ ​ដែលជាកាយ​វិការ​មួយ​ដែល​អ្នក​ជំនួញជា​ច្រើននិយាយ​ថា​ អាច​បើក​ផ្លូវ​ឲ្យ​តំណាងការិយាល័យ​ពាណិជ្ជ​កម្ម​អាមេរិក USTR​ ដាក់​ការ​យក​ពន្ធ​ការ​នាំចូល​នូវទំនិញ​របស់​វៀត​ណាមមក​ក្នុង​ទឹក​ដី​សហរដ្ឋ​អាមេរិក។​

ក្រសួង​ពាណិជ្ជកម្ម​វៀតណាម​លើក​ឡើង​ថា​ «វាជា​រឿង​សំខាន់​បំផុត» ដែល​ភាគីទាំង​ពីរ​ អាចរក្សា​ការ​ពិភាក្សា​គ្នានៅ​ពេល​នេះ»។ ក្រសួង​នេះ ​ក៏​បាន​បន្ថែម​ផង​ដែរ​ថា ការ​សម្រេច​ចិត្ត​ណា​មួយ​របស់​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ ក្នុង​ការ​កំណត់​យក​ពន្ធការនាំ​ចូល​ទំនិញ​វៀតណាម​ទៅ​ក្នុង​សហរដ្ឋ​អាមេរិក​នោះ​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។​

ក្រសួង​ពាណិជ្ជ​កម្ម​វៀតណាមបាន​គូស​បញ្ជាក់​បន្ថែម​ក្នុង​សេចក្តីថ្លែង​ការណ៍​នោះ​ថា​ «សម្រាប់​ភាគី​វៀតណាម​ ក្រុម​ហ៊ុនជា​ច្រើន​ នឹង​បាត់​បង់ជំនឿទុក​ចិត្ត​របស់​ពួក​គេ​ ​ក្នុង​ការ​រក​ស៊ី​ជា​មួយភាគី​ដែគូសហរដ្ឋ​អាមេរិក ដែល​អាច​ធ្វើ​ឲ្យធ្លាក់​ចុះ​ដល់ការនាំ​ចូលទៅ​ក្នុង​ប្រទេស​វៀត​ណាម​នូវសម្ភារៈ​និង​ឧបករណ៍​បច្ចេកវិទ្យា​របស់​អាមេរិកជា​ដើម។ សហរដ្ឋ​អាមេរិក​ ជា​ទី​ផ្សា​រ​នាំ​ចេញ​ដ៏​ធំ​បំផុត​មួ​យ​របស់​វៀតណាម ដែល​ស្មើ​១ភាគ​៤​ នៃ​ចំនួនទឹក​ប្រាក់នាំ​ចេញ​សរុប​របស់​ខ្លូន ក្នុង​រយៈ​ពេល​១១​ខែ​ ក្នុង​ឆ្នាំ​២០២០​នេះ។​ ទំនិញ​សំខាន់ៗ​របស់​វៀត​ណាម​ នាំ​ចេញទៅ​សរដ្ឋ​អាមេរិក រួម​មាន​សំលៀក​បំពាក់​ គ្រឿង​អេឡិច​ត្រូនិក​ និង​ផលិត​ផល​ធ្វើពី​ឈើ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG