ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​និង​ចក្រភព​អង់គ្លេស ជិត​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បន្ទាប់ពី​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប

រដ្ឋមន្ត្រី​ឧស្សាហកម្មនិង​ពាណិជ្ជកម្ម​វៀតណាម លោក Tran Tuan Anh និងរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេស​អ្នកស្រី Liz Truss ក្នុងពិធីចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ដែល​នឹងត្រួសត្រាយផ្លូវ​ឆ្ពោះទៅកាន់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីមួយ នៅទីក្រុងហាណូយ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។

ចក្រភព​អង់គ្លេស​និង​វៀតណាម បាន​បញ្ចប់​ការពិភាក្សា​ដើម្បី​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​មួយ ​នៅ​ថ្ងៃ​សុក្រ​នេះ ប៉ុន្មាន​សប្តាហ៍​មុន​ចក្រភព​អង់គ្លេស​បញ្ចប់​ការដកខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​ នៅ​ថ្ងៃ​ទី៣១ ខែ​ធ្នូ។ នេះ​បើ​តាម​ដំណឹង​ពីស្ថានទូត​ចក្រភព​អង់គ្លេសនៅ​ក្នុង​ទីក្រុង​ហាណូយ​នៅ​ថ្ងៃ​សុក្រ​នេះ។

កិច្ចព្រមព្រៀង​ដែល​ចក្រភព​អង់គ្លេស នឹង​ជំនួស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហភាព​អឺរ៉ុប​និង​វៀតណាម​ នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា អង់គ្លេស នឹង​មិន​បាត់បង់​ការអនុគ្រោះ​ពន្ធ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​ឆាប់រហ័ស​និង​បើក​ចំហរ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ស្ថាន​ទូត​អង់គ្លេស​បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​នេះ អ្នក​ស្រី Liz Truss រដ្ឋមន្ត្រី​ពាណិជ្ជកម្មអន្តរជាតិរបស់​ចក្រ​ភព​អង់គ្លេស​ និង​លោក Tran Tuan Anh រដ្ឋមន្ត្រី​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​វៀតណាម​ បាន​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។ គេនៅ​មិនទាន់ដឹងថា​ តើ​នៅពេលណា​ទើប​មានការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងនេះ​ទេ៕

XS
SM
MD
LG