ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​​កាត់ទោស​មនុស្ស ២០ នាក់​ឱ្យ​ជាប់​ពន្ធនាគារ​​ពី​បទ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម


លោក Nguyen Khanh ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​២៤ឆ្នាំ​ដោយសារ​សកម្មភាព​ភេរវកម្ម​របស់​លោក នៅ​តុលាការ​ក្នុង​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
លោក Nguyen Khanh ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​២៤ឆ្នាំ​ដោយសារ​សកម្មភាព​ភេរវកម្ម​របស់​លោក នៅ​តុលាការ​ក្នុង​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

នៅ​ថ្ងៃ​អង្គារ​នេះ តុលាការ​មួយ​ក្នុង​ប្រទេស​វៀតណាម​បាន​កាត់ទោស​មនុស្ស ២០ នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ពី ២ ឆ្នាំ ទៅ ២៤ ឆ្នាំ ក្រោម​បទ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ពាក់​ព័ន្ធ​នឹង​ការ​ដាក់​គ្រាប់បែក​បំផ្ទុះ​ស្ថានីយ​ប៉ូលិស​មួយ​កន្លែង​នៅ​ទីក្រុង​ហូជីមិញ​កាល​ពី ២ ឆ្នាំ​មុន​ដែល​ធ្វើ​ឱ្យ​មនុស្ស ៣ នាក់​រង​របួស។ នេះ​បើ​យោង​តាម​មេធាវី​របស់​ពួកគេ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ។

តុលារការ​ប្រចាំ​ទីក្រុង​ហូជីមិញ​បាន​រក​ឃើញ​ថា ជន​ជាប់​ចោទ ១៧ នាក់​មាន​ពិរុទ្ធភាព​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម និង​បាន​ផ្ដន្ទាទោសជន​ជាប់​ចោទ ៣ នាក់​ផ្សេង​ទៀត ពី​បទ​ប្រើប្រាស់​គ្រឿង​ផ្ទុះ​ខុស​ច្បាប់ ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​មួយ​ដែល​ប៉ូលិស​បានឱ្យ​ដឹង​ថា ជា​ការវាយ​ប្រហារ​ដែល​ជ្រោមជ្រែង​ដោយ​ក្រុម Trieu Dai Viet ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កាណាដា និង​មាន​បំណង​ផ្ដួល​រំលំរដ្ឋាភិបាលវៀតណាម។

លោក Nguyen Khanh ដែល​ជា​អ្នក​រៀបចំ​ការ​វាយ​ប្រហារ​នេះ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២៤ ឆ្នាំ​ពី​បទ​ប្រព្រឹត្ត «អំពើ​ភេរវកម្ម​ប្រឆាំង​នឹង​រដ្ឋបាល​ប្រជាជន» និង «ការ​ប្រតិដ្ឋ​រឿង ការ​ស្ដុកទុក និង​ការ​ជួញដូរ​គ្រឿង​ផ្ទុះ​ខុស​ច្បាប់»។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ។

កូន​ប្រុស​របស់​លោក Nguyen Khanh ដែល​មាន​ឈ្មោះថា Nguyen Tan Thanh ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៣ ឆ្នាំ។ រី​ឯជន​ជាប់​ចោទ ១៨ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី ២ ឆ្នាំ ដល់ ១៨ ឆ្នាំ៕

XS
SM
MD
LG