ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សន្តិសុខ​វៀតណាម​ថា ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ថ្មី​នឹង​ទប់ស្កាត់​ព័ត៌មាន​ប្រឌិត​ និង​អំពើ​ភេរវកម្ម


រូបឯកសារ៖ ពលរដ្ឋប្រើប្រាស់កុំព្យូទ័រនៅហាងកាហ្វេអ៊ីនធឺណិតមួយកន្លែង។ 
រូបឯកសារ៖ ពលរដ្ឋប្រើប្រាស់កុំព្យូទ័រនៅហាងកាហ្វេអ៊ីនធឺណិតមួយកន្លែង។ 

សមាជិក​សភា​វៀតណាម​បាន​អនុម័ត​លើ​ច្បាប់​នេះ​កាល​ពី​ខែ មិថុនា បើ​ទោះ​ជា​មាន​ការ​ប្រឆាំង​ពី​បណ្តា​ក្រុមហ៊ុន​នានា​ ដូចជា​ក្រុមហ៊ុន​ ហ្វេសប៊ុក ក្រុមហ៊ុន Google អង្គការ​ឃ្លាំ​មើល​សិទ្ធិ និង​រដ្ឋាភិបាល​បស្ចិម​ប្រទេស ដោយ​រួម​ទាំង​សហរដ្ឋអាមេរិក​ក៏​ដោយ។

ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​វៀតណាម ដែល​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​សកលលោក​បាន​ព្រមាន​ថា​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ និង​ការ​ច្នៃ​ប្រឌិត​ថ្មី នឹង​ការពារ​ប្រទេស​នេះ​ពី​ការ​កើនឡើង​ការ​គំរាមកំហែង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ នេះ​បើយោង​តាម​ក្រសួង​សន្តិសុខ​វៀតណាម។ ​

សមាជិក​សភា​វៀតណាម​បាន​អនុម័ត​លើ​ច្បាប់​នេះ​កាល​ពី​ខែ មិថុនា បើ​ទោះ​ជា​មាន​ការ​ប្រឆាំង​ពី​បណ្តា​ក្រុមហ៊ុន​នានា​ ដូចជា​ក្រុមហ៊ុន​ ហ្វេសប៊ុក ក្រុមហ៊ុន Google អង្គការ​ឃ្លាំ​មើល​សិទ្ធិ និង​រដ្ឋាភិបាល​បស្ចិម​ប្រទេស ដោយ​រួម​ទាំង​សហរដ្ឋអាមេរិក​ក៏​ដោយ។

ក៏​ប៉ុន្តែ​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម ដែល​គ្រប់គ្រង​កងកម្លាំង​ប៉ូលិស បាន​ឲ្យ​ដឹង​ថា ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​ត្រូវ​បាន​គំរាមកំហែង​ ដោយ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​រាប់​ម៉ឺន​ដង ដែល​បង្ក​ឲ្យ​ខាត​បង់​ដោយ​ផ្ទាល់​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ និង​គំរាម​ដល់​សន្តិសុខ ​និង​សណ្តាប់​ធ្នាប់​សង្គម​ទៀត​ផង។ ​

ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​បាន​ឲ្យ​ដឹង​តាមរយៈ​ផ្នែក​សំណួរ​និង​ចម្លើយ​លើ​គេហទំព័រ​របស់​ក្រសួង​នេះ​ថា «ការ​អនុវត្ត​ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​គឺ​សំខាន់​ខ្លាំង​ណាស់ ដើម្បី​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​ជា​បន្ទាន់​នានា​ក្នុង​ការ​ការពារ​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត‍»។ ច្បាប់​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​ក្រោយ​នេះ តម្រូវ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​បង្កើត​ការិយាល័យ​ និង​ផ្ទុក​ទិន្នន័យ​នៅ​ក្នុង​ប្រទេស​វៀតណាម​តែ​ម្តង។

ក្រុមហ៊ុន​ ហ្វេសប៊ុក​ និង​ក្រុមហ៊ុន Google ដែល​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​នេះ មិន​មាន​ការិយាល័យ​ឬ​កន្លែង​សម្រាប់​ផ្ទុក​ទិន្នន័យ​នៅ​ក្នុង​ប្រទេស​នេះ​ឡើយ។ ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា វៀតណាម​មិន​ដែល​មាន​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​លើ​បញ្ហា​នានា ដូចជា​ព័ត៌មាន​ប្រឌិត​និង​ការ​និយាយ​បរិហារកេរ្តិ៍ ដែល​បង្ក​ជា​ផលវិបាក​នានា​នោះ​ឡើយ៕

XS
SM
MD
LG