ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​និយាយ​ថា ការ​វាយប្រហារ​នៅ​ទី​សក្ការបូជា​មិន​ទាក់ទង​នឹង​ភេរវកម្ម​បរទេស​ទេ


ស្រ្តី​អុជធូប​មុន​ពេល​ធ្វើ​ការ​បួងសួង​នៅ​កន្លែង​សក្ការបួូជា Erawan ដែល​ជា​កន្លែង​ទេសចរណ៍​ប្រកបដោយ​ប្រជាប្រិយភាព​មួយ ទី​ដែល​មនុស្ស​២០នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​។
ស្រ្តី​អុជធូប​មុន​ពេល​ធ្វើ​ការ​បួងសួង​នៅ​កន្លែង​សក្ការបួូជា Erawan ដែល​ជា​កន្លែង​ទេសចរណ៍​ប្រកបដោយ​ប្រជាប្រិយភាព​មួយ ទី​ដែល​មនុស្ស​២០នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​។

ក្រុម​មន្រ្តី​ថៃ​បាន​និយាយ​ថា ​ការ​ផ្ទុះ​គ្រាប់​បែក​ដ៏​ប្រល័យ​នៅ​ទីសក្ការបូជា​ក្នុង​ទីក្រុង​បាងកក​ទំនង​ជា​ត្រូវ​បាន​រៀបចំ​ផែនការ​ដោយ​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១០​នាក់​ដែរ ​រួម​មាន​ជន​ជាតិ​បរទេស​ខ្លះ ​ក៏ប៉ុន្តែ​គេ​មិន​ជឿ​ថា ​ការវាយ​ប្រហារ​នេះត្រូវ​បានធ្វើ​ឡើង​ដោយ​ក្រុម​ភេរវកម្ម​អន្តរជាតិ​ទេ។

លោកវរសេនីយឯក Winthai Suvaree ​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​យោធា ដែល​កំពុង​កាន់​អំណាច​របស់​ប្រទេស​នោះ ​បាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​ទូរទស្សន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា «ឧបទ្ទវហេតុនេះ​ដូចជា​មិន​ទាក់​ទិន​ទៅ​នឹង​ភេរវកម្ម​អន្តរជាតិ​ទេ‍»។

លោក​ក៏​បាន​និយាយ​ដែរ​ថា ​«ពលរដ្ឋ​ចិន​មិនមែន​ជា​ទិសដៅ​នៃ​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​នៅឯ​ទី​កន្លែងសក្ការបូជា Erawan ​ដែល​មាន​ប្រជាប្រិយភាព​ជាមួយអ្នក​ទេសចរជន​ជាតិ​ចិន ​និង​បរទេស​ទេ‍»។

កាល​ពី​ដំបូង ​លោក Somyot Poompanmoung ​ប្រធាន​ប៉ូលិស​ជាតិ​បាន​និយាយ​ថា ​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១០​នាក់​ដែរ ​បាន​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​រៀប​ចំ​ផែនការ​វាយ​ប្រហារ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​២២​នាក់​ ​និង​ធ្វើ​ឲ្យ​មនុស្ស​ជាង​១០០​នាក់​ទៀត​រង​របួស។​ លោក​និយាយ​ទៀត​ថា ​ក្រុមនោះ​ទំនង​ជា​បានរៀប​ចំ​ផែនការ​បំផ្ទុះ​គ្រាប់​បែក​ប្រហែល​រយៈ​ពេល​មួយ​ខែ​មុន។

កាល​ពីថ្ងៃ​ពុធ​ម្សិល​មិញ​រដ្ឋាភិបាល​បាន​ចេញ​ដីកា​ចាប់​ខ្លួន ​ហើយ​បញ្ចេញ​គំនូរ​ព្រាង​របស់​បរស​ជន​បរទេស​ម្នាក់ ​ដែល​ពួកគេ​ជឿ​ជាក់​ថា ​បាន​ធ្វើ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទៅ​លើ​ទី​កន្លែងសក្ការបូ​ជា Erawan។

ប៉ូលិស​បានគូររូប​របស់​បុរស​វ័យក្មេង​នោះ​ដោយ​មាន​សក់​វែងរួញពណ៌​ខ្មៅ ពុក​ចង្កាខ្លី និង​ពាក់​វ៉ែនតា​មាន​ប្លាស្ទិក​ព័ទ្ធ​ជុំ​វិញ។ ​មាន​រង្វាន់​ជា​ប្រាក់​ចំនួន​២៨០.០០០ដុល្លារ​សម្រាប់​ព័ត៌មាន​នាំ​ឲ្យ​មាន​ចាប់​ខ្លួន​ជន​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG