ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​វៀតណាម​​ពិចារណា​​ប្តឹង​​ទៅ​​តុលាការ​អន្តរជាតិ​​​​ បើ​​ជម្លោះ​ដែន​សមុទ្រ​​ជាមួយ​ចិន​មិន​អាច​​ដោះ​ស្រាយ​តាម​ការ​ទូត​បាន​


រូបឯកសារ៖ មន្រ្តីកងល្បាតនាវាមើលទៅនាវាកងល្បាតចិន នៅតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។

អ្នកវិភាគ​ជឿ​ជាក់​ថា​ ប្រទេស​វៀតណាម​កំពុងស្វះស្វែង​រក​ការ​ដាក់​បណ្តឹង​ទៅ​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិប្រឆាំង​នឹង​ប្រទេស​ចិន​ ចំពោះសកម្មភាព​មួយ​ចំនួន​ដែល​ចិន​បានបង្ក​ឡើងក្នុង​តំបន់​ជម្លោះ​ដែន​សមុទ្រចិនខាងត្បូង ប្រសិន​បើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការទូតទទួល​បរាជ័យ​នោះ។

​ក្នុង​រយៈពេល​៦ឆ្នាំ​កន្លង​ទៅ​នេះ ​ប្រទេស​ចិន​បាន​អនុញ្ញាត​ឲ្យ​មាន​ការខួង​រក​ប្រេង​ក្នុង​ដែនទឹក​ជម្លោះ​នៃ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​ប្រទេស​វៀតណាម​ក៏បាន​ចាប់​ផ្តើមស្វែង​រក​ថាមពល​ក្រោម​បាតសមុទ្រ​ក្នុង​ទី​តាំង​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គិត​ថា​ជាកន្លែង​ដែល​អាច​បង្ក​ទៅ​ជា​ជម្លោះ។ កាល​ពី​ខែ​មេសា​កន្លង​ទៅ​ នាវា​ស្រាវជ្រាវ​របស់​ចិន​បាន​ដេញ​ពន្លិច​ទូក​នេសាទ​របស់​វៀតណាម​មួយ​គ្រឿង។​ មន្ត្រីវៀតណាម​អះអាង​ថា​ តំបន់ប្រជុំ​កោះ​ Paracel​ ក្នុង​ដែន​សមុទ្រ​នេះ​ជា​ដែនទឹករបស់​ខ្លួន​ បើ​ទោះ​បី​ជា​ប្រទេស​ចិន​បាន​គ្រប់គ្រង​តំបន់​កោះ​ទាំង​នេះ​តាំង​ពី​ទសវត្ស​រ៍ ១៩៧០​យ៉ាងណា​ក្តី។​

ប្រទេស​ហ្វីលីពីនកាល​ពី​ឆ្នាំ​២០១៦​ បាន​ឈ្នះក្តី​ក្នុង​ការប្តឹងផ្តល់​មួយ​ទៅ​តុលាការ​អន្តរជាតិនេះ​ទាក់​ទង​នឹង​ជម្លោះ​ក្នុងដែន​ទឹក​ដែល​មាន​ទំហំ​៣,៥​លាន​គីឡូម៉ែត្រ​ក្រឡា​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូងជាមួយ​ប្រទេស​ចិន។​ ពេល​នោះ​តុលាការ​បានរក​ឃើញ​ថា​ ​ចិន​ពុំ​មាន​មូលដ្ឋាន​ច្បាប់​ណា​មួយ​ដែល​អះ​អាង​ថា ​ខ្លួន​គ្រប់គ្រង​ផ្លូវ​ទឹក​ប្រមាណ​៩០% ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ផ្លូវ​ទឹក​នៅ​ភាគ​ខាង​កើត​ប្រទេស​វៀតណាម​ផង​ដែរ។​

ប្រទេស​ចិន​បាន​បដិសេធ​ការ​សម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិនេះនិង​នៅ​តែ​ធ្វើ​សកម្មភាព​លើ​តំបន់ប្តឹង​ផ្តល់​នោះ​ដដែល ប៉ុន្តែ​ក្នុង​ឆ្នាំ​បន្ទាប់​មក​ ប្រទេស​ចិនបាន​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជាមួយបណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG