ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​មួយ​រូប​នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ទៅ​ចូលរួម​កីឡា​អូឡាំពិក​នៅ​កូរ៉េ​ខាង​ត្បូង


ទង់ជាតិ​កូរ៉េ​ខាង​ជើង (រូប​កណ្តាល​ដែល​មាន​រូប​ផ្កាយ) ស្ថិត​ក្នុង​ចំណោម​ទង់ជាត​ផ្សេងៗ​ទៀត​ សម្រាប់​ការ​ប្រកួត​អូឡាំពិក​រដូវ​រងា២០១៨​ ក្នុង​ក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។
ទង់ជាតិ​កូរ៉េ​ខាង​ជើង (រូប​កណ្តាល​ដែល​មាន​រូប​ផ្កាយ) ស្ថិត​ក្នុង​ចំណោម​ទង់ជាត​ផ្សេងៗ​ទៀត​ សម្រាប់​ការ​ប្រកួត​អូឡាំពិក​រដូវ​រងា២០១៨​ ក្នុង​ក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។

ការ​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ដែល​ថា មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នឹង​ចូលរួម​នៅ​ក្នុង​កីឡា​អូឡាំពិក​រដូវ​រងា ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង PyeongChang ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ បាន​បង្ក​ឲ្យ​មាន​ក្ដី​រំពឹង​ទុក​ថា ការ​បំបែក​ភាព​ជាប់​គាំង​ផ្នែក​ការទូត​មួយ​អាច​កើត​មាន​ឡើង។

ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា លោក Kim Yong Nam ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ប្រទេស​កូរ៉េ​ខាង​ជើង នឹង​ដឹកនាំ​គណៈប្រតិភូ​ផ្លូវការ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ទៅ​ចូលរួម​ពិធី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។

លោក Baek Tae Hyun អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​សង្ឃឹម​ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​លើក​នេះ គឺ​ជា​ឱកាស​ដ៏​សំខាន់​មួយ​សម្រាប់​ការ​រៀបចំ​ដោយ​ជោគជ័យ​នូវ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ក្នុង​ទីក្រុង PyeongChang នេះ​ឲ្យ​ក្លាយជា​កីឡា​អូឡាំពិក​សន្តិភាព សម្រាប់​ការ​ស្ដារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ និង​សម្រាប់​ការ​កសាង​សន្តិភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ»។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ក៏​នឹង​មាន​វត្តមាន​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​នេះ​ដែរ ដែល​នេះ​នឹង​បង្កើត​បាន​ជា​ឱកាស​មួយ​សម្រាប់​កិច្ចការ​ទូត​ស្ងាត់ស្ងៀម​ដែល​អាច​នឹង​ធ្វើ​ឡើង​នៅ​ក្រៅ​ពិធី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​នេះ៕

XS
SM
MD
LG