ភ្នំពេញ —
មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខានិងលោក សម រង្ស៊ី នៅថ្ងៃច័ន្ទនេះបានដឹកនាំក្បួនបាតុករធ្វើដំណើរដោយជិះម៉ូតូពាសពេញទីក្រុងភ្នំពេញដែលជាផ្នែកមួយនៃការតវ៉ាដោយសន្តិវិធីទាមទារឱ្យបោះឆ្នោតឡើងវិញ។
គណបក្សសង្គ្រោះជាតិបានប្រកាសថា មហាបាតុកម្មដោយសន្តិវិធីលើកនេះនឹងធ្វើឡើងជារៀងរាល់ថ្ងៃរហូតដល់ការទាមទារឱ្យបោះឆ្នោតឡើងវិញទទួលបានជោគជ័យ។
ក្រុមអ្នកចូលរួមបានកាន់បដា ចងបូណ៌នៅលើក្បាលនិងកាន់ទង់ជាតិរបស់អង្គការសហប្រជាជាតិស្រែកទាមទារឱ្យបោះឆ្នោតឡើងវិញដោយសារតែពួកគេចាត់ទុកថាការបោះឆ្នោតលើកនេះគណបក្សប្រជាជនឈ្នះឆ្នោតដោយសារការលួចបន្លំក៏ប៉ុន្តែការទាមទារនេះត្រូវបានមន្ត្រីរដ្ឋាភិបាលជាញឹកញាប់បានច្រានចោល។
លោកកឹម សុខាបានស្រែកសួរទៅក្រុមអ្នកចូលរួមថា៖ «បោះឆ្នោតឡើងវិញ ឬហ៊ុន សែន ចុះចេញយកមួយណា?»
សំឡេងអ្នកគាំទ្របានស្រែកព្រមគ្នាជាសំឡេងតែមួយថា៖ «ហ៊ុន សែន ចុះចេញ!!!!!»
យោងតាមលទ្ធផលបោះឆ្នោតដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថាគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលត្រួតត្រាប្រទេសអស់រយៈពេលជាង៣០ឆ្នាំទទួលបានសំឡេងចំនួន៦៨អាសនៈចំណែកឯគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និង លោក កឹម សុខាទទួលបាន៥៥អាសនៈ។
គណបក្សសង្គ្រោះជាតិបានដឹកនាំធ្វើមហាបាតុកម្មជាច្រើនលើកប្រឆាំងនឹងលទ្ធផលបោះឆ្នោតនេះដោយគណបក្សនេះចាត់ទុកថាគណបក្សប្រជាជនបានឈ្នះឆ្នោតដោយសារការលួចបន្លំ។ជាថ្មីម្តងទៀតដោយសារការទាមទារលើកមុនៗមិនបានដោះស្រាយគណបក្សនេះបានប្រកាសថានឹងធ្វើបាតុកម្មគ្មានការកំណត់ដើម្បីទាមទារឱ្យបោះឆ្នោតឡើងវិញ។
ការធ្វើបាតុកម្មលើកនេះបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យក៏ប៉ុន្តែចំនួនមនុស្សបានថយចុះជាងម្សិលមិញដែលមានចំនួនជាងមួយម៉ឺននាក់។
លោក ឡាយ សុំសក្តិ អាយុ៥៣ឆ្នាំប្រជាពលរដ្ឋមួយរូបមកពីទីក្រុងភ្នំពេញ។ ឈរកណ្តាលទីលានប្រជាធិបតេយ្យដោយដៃរបស់លោកកាន់ទង់ជាតិគ្រវីលោក សុំ សក្តិ និយាយថាលោកមកចូលរួមបាតុកម្មលើកនេះដើម្បីទាមទារសន្លឹកឆ្នោតរបស់លោកមកវិញ។
លោកបានបញ្ជាក់ថាការបោះឆ្នោតលើកនេះមិនត្រឹមត្រូវទេគឺត្រូវតែរៀបចំបោះឆ្នោតឡើងវិញដើម្បីឱ្យប្រជាពលរដ្ឋនិងរូបលោកបានអស់ចិត្ត។
លោកនិយាយថា៖«ខ្ញុំថាមានតែការបោះឆ្នោតឡើងវិញឬក៏លោក ហ៊ុន សែន ចុះចេញតែម្តងទៅ។ បើមិនអញ្ចឹងទេប្រជាជនរាល់ថ្ងៃងាប់គ្មានរស់ទេ។មកនេះមកបិទតូបមិនរកស៊ីអ្វី»។
លោក សម រង្ស៊ី និងលោក កឹម សុខា មិនមានមតិស្វាគមន៍ជាមួយក្រុមបាតុករច្រើនទេនៅពេលដែលលោកបង្ហាញមុខនៅលើវេទិការហើយក្រោយមកលោកបានអំណាវនាវឱ្យក្រុមបាតុករចូលរួមជិះម៉ូតូទាំងអស់គ្នា។
លោកសម រង្ស៊ីបានស្រែកសួរបាតុករថា៖ «ថ្ងៃនេះយើងសម្រេចដង្ហែរក្បួនជិះម៉ូតូជាមួយគ្នា។ អ្នកណាខ្លះមានម៉ូតូត្រៀមជិះម៉ូតូ សុំលើកដៃមើល។ គួរសមដែរ។តោះឥឡូវចេញដំណើរ»។
មុនពេលដឹកនាំធ្វើមហាបាតុកម្មតាមម៉ូតូ។លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់វីអូអេថាការជិះម៉ូតូលើកនេះគឺតាមសំណើរបស់ក្រុមយុវជនហើយលោកសង្ឃឹមថាការទាមទារថ្ងៃនេះនិងបានលទ្ធផលល្អប្រសើរ។
លោកនិយាយថា៖ «លោកចង់ជិះម៉ូតូដើម្បីបង្ហាញថាពួកគាត់គឺទាមទារឱ្យបោះឆ្នោតឡើងវិញ។នេះជាកម្លាំងការទាមទាររបស់យុវជន»។
មហាបាតុកម្មគ្មានពេលកំណត់របស់គណបក្សសង្គ្រោះជាតិបានឈានដល់ថ្ងៃទី២ហើយ។ ក្រុមអង្គការសង្គមស៊ីវិលដែលតាមឃ្លាំមើលដំណើរការបាតុកម្មនេះបានអះអាងថាគ្មានអំពើហិង្សាណាមួយកើតឡើងទេរវាងក្រុមបាតុករនិងក្រុមអាជ្ញាធរប៉ូលិស។ បើទោះបីជាកម្លាំងមានសមត្ថកិច្ចបានដាក់ពង្រាយនៅតាមអគាររដ្ឋាភិបាលសំខាន់ៗយ៉ាងណាក៏ដោយ៕