ភ្នំពេញ៖ ការចេញបណ្ណបញ្ជាក់អត្តសញ្ញាណបណ្តោះអាសន្នឬបណ្ណខៀវ ការបង្កើតការិយាល័យបោះឆ្នោតថ្មី និងការបែងចែកអាសនៈក្រោយថ្ងៃបោះឆ្នោតទំនងជាជួយឱ្យគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនៅរក្សាបានអាសនៈច្រើនសម្រាប់ការបោះឆ្នោតកន្លងមក។ នេះបើតាមរបាយការណ៍មួយដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រនេះដោយបណ្តាញអង្គការសង្គមស៊ីវិលមួយ។
របាយការណ៍នេះជាការសិក្សារួមគ្នារបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ដែលជាសម្ព័ន្ធនៃអង្គការសង្គមស៊ីវិលចំនួន២០ ដែលធ្វើការទាក់ទងនឹងការបោះឆ្នោតរួមមាន អង្គការអាដហុក លីកាដូ ខុមហ្វ្រែល និកហ្វិក អង្គការតម្លាភាពកម្ពុជា និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ(NDI) របស់សហរដ្ឋអាមេរិកជាដើម។
របាយការណ៍កម្រាស់៦២ទំព័រនេះរកឃើញថាឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត(ICEs) ត្រូវបានចេញច្រើនលើសលប់ជាងតម្រូវការជាក់ស្តែងដោយអាជ្ញាធរមូលដ្ឋានជាពិសេសក្នុងបណ្តាខេត្តដែលមានការប្រកួតប្រជែងខ្ពស់ដូចជាព្រៃវែង ស្វាយរៀង និងខេត្តពោធិ័សាត់ជាដើម ដែលក្នុងខេត្តនីមួយៗមានការចេញបណ្ណនេះចន្លោះពី១០ទៅ២០ភាគរយនៃអ្នកបោះឆ្នោតសរុប។ ប៉ុន្តែបើតាមការសិក្សាមួយរបស់អង្គការខុមហ្វ្រែល តម្រូវការបណ្ណនេះមានត្រឹមតែប្រហែល១ភាគរយប៉ុណ្ណោះ។ របាយការណ៍ដដែលនេះគូសបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងច្រើនលើសពីធម្មតានៅតាមការិយាល័យដែលប្រើប្រាស់បណ្ណខៀវនេះ។
លោក ប៉ែន រក្សា មន្ត្រីកម្មវិធីអង្គការតម្លាភាពកម្ពុជា ថ្លែងក្នុងសន្និសីទកាសែតនេះថាការចេញបណ្ណខៀវនេះមានការលម្អៀងផ្នែកនយោបាយ។
«អ្នកបោះឆ្នោតណាដែលមិនមានអត្តសញ្ញាណសម្រាប់បោះឆ្នោត មានន័យថាគាត់បាត់ ខូច ឬចោរលួច អាជ្ញាធរហ្នឹងចេញឱ្យ។ ហើយICEនេះចេញដោយមេភូមិ មេឃុំ ឬក៏ចៅសង្កាត់ហើយមេភូមិ ចៅសង្កាត់ហ្នឹងគឺបោះឆ្នោតជ្រើសតាំងដោយគណបក្សនយោបាយ អញ្ចឹងវាមានលក្ខណៈលម្អៀងផ្នែកនយោបាយ»។
ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៣ មានការចេញបណ្ណខៀវនេះប្រហែល១,៨លានបណ្ណ។
លទ្ធផលបោះឆ្នោតកន្លងមកបង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ប៉ុន្តែគណបក្សសង្គ្រោះជាតិដែលទទួលបាន៥៥អាសនៈបដិសេធមិនទទួលយកលទ្ធផលនេះ ដោយចោទថាការបោះឆ្នោតកន្លងមកមានការកេងបន្លំនិងមានភាពមិនប្រក្រតីធ្ងន់ធ្ងរ។
របាយការណ៍ដដែលនេះក៏បានរកឃើញថាការបង្កើតការិយាល័យបោះឆ្នោតបន្ថែមក៏ទំនងជាផ្តល់ផលប្រយោជន៍ដល់គណបក្សប្រជាជនកម្ពុជាផងដែរ។ តួយ៉ាងក្នុងចំណោមការិយាល័យបោះឆ្នោតបង្កើតថ្មីចំនួន៩០២ការិយាល័យ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ៦៩ភាគរយ ប្រៀបធៀបហ្នឹងសំឡេងគាំទ្រមធ្យមត្រឹមតែ៥៣ភាគរយនៅទូទាំងប្រទេស។
មួយវិញទៀត ការបែងចែកអាសនៈក្រោយថ្ងៃបោះឆ្នោតបានបន្ថែមអាសនៈមួយចំនួនទៀតដល់គណបក្សប្រជាជនកម្ពុជា។ របាយការណ៍នេះកត់សម្គាល់ថា កូតានៃចំនួនអាសនៈក្នុងខេត្តនីមួយៗមិនត្រូវបានគេផ្លាស់ប្តូរទេជាងមួយទសវត្សរ៍មកនេះ ទោះបីជាមានប្រជាពលរដ្ឋកើនឡើងឬធ្វើចំណាកស្រុកក៏ដោយ។ ការបែងចែកនេះគឺផ្ទុយនឹងមាត្រា៧នៃច្បាប់បោះឆ្នោត ដែលតម្រូវឱ្យបែងចែកអាសនៈថ្មីម្តងទៀតដោយផ្អែកទៅលើនិន្នាការប្រជាសាស្ត្រ។ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាដែលទទួលសំឡេងគាំទ្រតែ៥៣ភាគរយ ប៉ុន្តែអាចទទួលបានរហូតដល់៦៨លើ១២៣អាសនៈ។
របាយការណ៍នេះក៏បានរកឃើញភាពមិនប្រក្រតីផ្នែកបច្ចេកទេសមួយចំនួនទៀត ដូចជាបញ្ជីឈ្មោះនិងដំណើរការចុះឈ្មោះបោះឆ្នោតមិនត្រឹមត្រូវ ការប្រើប្រាស់ធនធានរបស់រដ្ឋក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការលម្អៀងរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាដើម។
លោក គុល បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល ថ្លែងថារដ្ឋាភិបាលគប្បីត្រូវធ្វើកំណែទម្រង់បោះឆ្នោតឱ្យបានស៊ីជម្រៅដើម្បីការបោះឆ្នោតមួយដែលអាចទទួលយកបានគ្រប់ភាគីចូលរួម។
«ដំណើរការបោះឆ្នោតដែលពុំមានសុចរិតភាពត្រឹមត្រូវគឺថាជាប់ឆ្នោតក៏អត់កិត្តិយស អ្នកដែលចាញ់ក៏អត់អស់ចិត្ត មហាជនក៏អត់អស់ចិត្ត អញ្ចឹងត្រូវតែគិតគូរឱ្យមានការបោះឆ្នោតមួយដែលមានសុច្ចរិតភាព»។
ប៉ុន្តែលោក ទេព នីថា បានបដិសេធការរកឃើញរបស់អង្គការសង្គមស៊ីវិលនេះហើយចោទថាវាជាការលម្អៀងផ្នែកនយោបាយមួយ។
«ខ្ញុំគិតថានេះជាការចោទប្រកាន់ទេ។ តើយើងឃើញរាល់ការសម្រេចរបស់គជបមានការលម្អៀងទេ? ហើយអ្វីដែលបានលើកឡើងមួយចំនួនដូចខ្ញុំនិយាយថាមិនមែនលើកពីបច្ចេកទេស មិនមែនវាយតម្លៃឬផ្ទៀងផ្ទាត់នឹងការបោះឆ្នោតទេ គឺគាត់លើកជាឆន្ទៈនយោបាយរបស់គាត់ទេ»។
របាយការណ៍នេះផ្តល់អនុសាសន៍ថាដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតមួយដោយជោគជ័យចាំបាច់រំលាយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ននេះសិន និងបង្កើត គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលឯករាជ្យមួយ៕