ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ប្រទេស​វ៉េណេស៊ុយអេឡា​បិទ​ព្រំ​ដែនជាមួយ​ប្រទេស​ប្រេ​ស៊ីលនិង​ពិចារណា​បិទ​ព្រំ​ដែន​ជាមួយ​កូឡុំប៊ី


បុរស​ម្នាក់​ដើរ​កាត់​ប្រអប់​ជំនួយ​មនុស្ស​ធម៌​ USAID នៅ​ក្នុង​ឃ្លាំង​មួយ​ជាយក្រុង Cucuta ប្រទេស​កូឡុំប៊ី កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៩។
បុរស​ម្នាក់​ដើរ​កាត់​ប្រអប់​ជំនួយ​មនុស្ស​ធម៌​ USAID នៅ​ក្នុង​ឃ្លាំង​មួយ​ជាយក្រុង Cucuta ប្រទេស​កូឡុំប៊ី កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រធានា​ធិបតីប្រទេស​វ៉េណេស៊ុយអេឡា លោក Nicolas Maduro បាន​និយាយកាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា ​លោក ​នឹង​ពិចារណា​ការ​បិទ​ព្រំ​ដែន​របស់វ៉េណេស៊ុយអេឡា​ជាមួយ​ប្រទេស​កូឡុំប៊ី​ហើយ​នឹង​ព្រំ​ដែន​គ្មាន​ពេល​កំណត់​ជាមួយ​ប្រទេស​ប្រេស៊ីល។

លោក Maduro បាន​ធ្វើ​ការ​ប្រកាស​នៅ​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​ភ្លាម​ៗ​បន្ទាប់​ពីក្បួន​របស់​ពួក​មេដឹកនាំ​គណបក្ស​ប្រឆាំងវ៉េណេស៊ុយអេឡា​ដែល​ដឹកនាំ​ដោយ​លោក Juan Guaido ​ប្រធាន​រដ្ឋ​សភា​បាន​ចាកចេញ​ទៅ​កាន់​ព្រំដែន​វ៉េណេស៊ុយអេឡា​និង​ប្រ​ទេស​កូឡុំប៊ី​ដើម្បី​ទទួល​ជំនួយ​មនុស្ស​ធម៌​សម្រាប់​ពលរដ្ឋ​ដែល​ត្រូវការ​ជំនួយដោយ​សារការ​ជំទាស់​ប្រឆាំងដោយលោក Maduro។

លោក Guaido បាន​ប្រកាស​ខ្លួន​លោក​ជា​ប្រធានា​ធិបតី​អន្តរកាល​កាល​ពី​ចុង​ខែ​មករា​ហើយ​ត្រូវបាន​ទទួល​ស្គាល់​ដោយ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​រាប់​សិប​ទៀត​ថា​ជា​ប្រមុខរដ្ឋ​ស្រប​ច្បាប់​របស់​វ៉េណេស៊ុយអេឡា។

​អ្នក​នាំ​ពាក្យ​លោក Guaido ​បាន​និយាយថា ​លោក​និង​សមាជិក​សភា​គណបក្ស​ប្រ​ឆាំង ​បាន​ចាក​ចេញ​ពីរដ្ឋ​ធានី​ការ៉ាកាស​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ធ្វើ​ដំណើរ​ចម្ងាយ​៩០គីឡូម៉ែត្រ​តាម​រថយន្ត​ជា​ច្រើន។

ក្រុម​ប្រឆាំង​មាន​បំណងដឹកជញ្ជូន​ម្ហូប​អាហារ​និង​ថ្នាំ​សង្កូវរាប់​រយ​តោន​ដែល​ឧបត្ថម្ភដោយ​សហរដ្ឋ​អាមេរិក​តាម​ជើងគោក​និង​សមុទ្រ​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ដែល​បាន​ស្តុក​ទុក​នៅ​ក្នុង​ទីក្រុង Cucuta ព្រំដែន​ប្រទេស​កូឡុំប៊ី ថ្វីបើ​លោក Maduro បញ្ជា​ឲ្យ​ពួក​យោ ធា​បង្អាក់​ផែនការរបស់​ពួកគេ​ក៏ដោយ។

លោក Maduro ចាត់​ទុក​កិច្ច​ប្រតិបត្តិការ​នោះ​ថា​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដើម្បី​បង្ខំ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង។ ក្នុង​កិច្ច​សម្ភាសន៍​មួយ ​លោក Maduro បាន​និយាយ​ថា ផែនការ​របស់​ក្រុម​ប្រឆាំង​ជា​ការ​បង្ករ​ហេតុ៕

XS
SM
MD
LG