ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​សហរដ្ឋ​អាមេរិក ​ផ្គត់ផ្គង់​ជំនួយ​​នៅ​ព្រំ​ដែន​ប្រទេស​កូឡុំប៊ី​និង​វ៉េណេស៊ុយ​អេឡា


FILE - Demonstrators who are against the Venezuelan government chant outside of the Organization of American States during the special meeting of the Permanent Council, in Washington, April 3, 2017, to consider the recent events in Venezuela.

ជំនួយ​មនុស្ស​ធម៌​ជាង​ ២រយតោន​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​បំណង​ផ្តល់​ជូន​ពល​រដ្ឋ​វ៉េណេស៊ុយអេឡា​ មាន​គម្រោង​ចាប់​ផ្តើម​ទៅ​ដល់​ចំណុច​ឆ្លងកាត់​ព្រំ​ដែន​ក្នុង​ប្រទេស​កូឡុំប៊ី​នៅ​ថ្ងៃ​សៅរ៍​នេះដែល​ត្រូវបានដឹក​ជញ្ជូន​ដោយ​យន្តហោះ​ដឹក​ជញ្ជូន​យោធា​របស់​សហរដ្ឋ​អាមេរិក។

ជំនួយ​នេះ ​នឹង​ត្រូវដឹក​ជញ្ជូន​ទៅ​កាន់​ទីក្រុង Cucuta ​នៃ​ប្រទេស​កូឡុំប៊ី ​ដែល​នៅ​ទី​នោះ​ម្ហូប​អាហារ​និង​គ្រឿងបរិក្ខាពេទ្យ​ផ្សេង​ទៀតបាន​ត្រូវ​រក្សា​ទុក​នៅ​ទី​នោះ​រួច​ហើយ។

ជំនួយ​នោះ​កើត​មាន​ឡើង​ទៅតាម​សំណើរ​របស់​លោក Juan Guaido មេដឹកនាំ​គណ​បក្ស​ប្រឆាំង​នៃ​ប្រទេស​វ៉េណេស៊ុយ​អេឡា​ដើម្បីសម្រាល​ការ​ខ្វះខាត​ម្ហូប​អាហារនិង​របស់​របរ​សំខាន់​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយ​អេឡា​ដែល​មាន​បញ្ហា​សេដ្ឋ​កិច្ច​នេះ។
ប្រធានា​ធិបតី​មាន​ជម្លោះ​លោក Nicolas Maduro បាន​និយាយ​ថា ​ជំនួយ​នេះ​ជា​ផ្នែក​មួយនៃ​ល្បិចកល​ខាង​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ធ្វើ​ឲ្យ​លោកចេញ​ពី​តំណែង ​ហើយប្រធានា​ធិបតី​ Maduro បាន​បិទខ្ទប់ស្ពាន​ដែល​ត្រូវការ​ដើម្បី​ដឹក​ជញ្ជូន​គ្រឿង​ផ្គត់ផ្គង់​ចូល​ក្នុង​ប្រទេស​វ៉េណេស៊ុយ​អេឡា។

សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ​ការជាប់​ឆ្នោត​របស់​លោក Maduro ជា​ការ​មិនត្រឹម​ត្រូវ​និង​ខុសច្បាប់ ​ហើយ​ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​មួយ​ចំនួន​ទៀត​បាន​ទទួល​ស្គាល់​លោក Guaodo ដែល​ជា​គូ​ប្រកួត​ប្រជែង​របស់​លោក Maduro ជា​មេដឹកនាំ​អន្តរកាល​របស់​ប្រទេស​វ៉េណេស៊ុយ​អេឡា។

កាល​ពី​ថ្ងៃ​សុក្រ ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​បន្ថែម​គំនាប​ខាង​នយោបាយ​លើ​លោក Maduro ​ដោយ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រធាន​ក្រុម​ហ៊ុន​ប្រេង​របស់​វ៉េណេ​ហ្ស៊ុយ​អេឡា​និង​ពួក​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​កំពូលៗ៕

XS
SM
MD
LG