ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ព្រមាន​យោធា​វ៉េណេស៊ុយអេឡា​ឲ្យ​បោះបង់​ចោល​លោក Maduro


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សហគមន៍​វ៉េណេស៊ុយអេឡា​អាមេរិកាំង នៅ​សាកលវិទ្យាល័យ Florida International University ក្នុង​ក្រុង Miami រដ្ឋ Florida កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

កាល​ពី​ថ្ងៃចន្ទ​លោកប្រធានាធិបតី Donald Trump​ បាន​ធ្វើ​ការព្រមាន​ដល់​យោធា​វ៉េណេស៊ុយអេឡា​ថា​ ពួកគេ​នឹង​រស់នៅ​ក្នុង​ស្ថានភាព​គ្រោះទុរភិក្ស​ ប្រសិនបើ​ពួកគេ​នៅ​បន្ត​គាំទ្រ​ដល់​លោកប្រធានាធិបតី Nicolas Maduro ជា​ជាង​គាំទ្រ​ប្រធានាធិបតី​បណ្តោះ​អាសន្ន​លោក Juan Guaido ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​នោះ។

នៅមុន​សេចក្តី​ថ្លែងការ​របស់​លោក Trump ទៅ​កាន់​សហគមន៍​ពលរដ្ឋអាមេរិកាំង​ដើម​កំណើត​វ៉េណេស៊ុយអេឡា​នៅ​ទីក្រុង Miami សេតវិមាន​បាន​ប្រកាស​ថា​សហរដ្ឋ​អាមេរិក​បាន​ដឹង​ពី​ទីតាំង​ដែល​មន្ត្រីយោធា ​និង​ក្រុមគ្រួសារ​របស់​ពួកគេ​លាក់​ទុក​ទ្រព្យសម្បត្តិ​នៅ​ជុំវិញ​ពិភពលោក។

សេតវិមាន​ក៏​បាន​ប្រកាស​ផងដែរ​ថា​លោកប្រធានាធិបតី Trumpនឹង​បញ្ជាក់​អះអាង​ថា ក្រុមមន្ត្រី​យោធា​វ៉េណេស៊ុយអេឡា​មាន​ជម្រើស​ថាតើ​នឹង​ចូលរួម​ធ្វើការ​ដើម្បី​ទទួល​បាន​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​អនាគត​របស់​ពួកគេ​ និង​អនាគត​របស់​ក្រុមគ្រួសារ​ពួកគេ​ ឬ​ពួកគេ​ចង់​បាត់បង់​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​មាន»។

សេតវិមាន​បាន​ក៏​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​លោក Trumpនឹង​ផ្តល់​ការគាំទ្រ​យ៉ាងពេញ​ទំហឹង​ដល់​លោក Guaido ប្រធាន​រដ្ឋសភា​ជាតិ​ ជា​អ្នក​ដែល​ត្រូវ​បាន​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​នៅ​អ៊ឺរ៉ុប​ និង​បណ្តា​ប្រទេស​អាមេរិកាំង​ខាង​ត្បូង​ជាច្រើន​បាន​ទទួល​ស្គាល់​ថា​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​របស់​វ៉េណេស៊ុយអេឡា។ លោក Maduro ​នៅ​តែ​ទទួល​បាន​ការគាំទ្រ​ពី​ប្រទេស​រុស្ស៊ី​ និង​ចិន។

សេតវិមាន​បាន​ប្រកាស​ថា «ផ្លូវ​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​នាពេល​បច្ចុប្បន្ន​គឺ​មិន​អាច​ផ្លាស់ប្តូរ​បាន។ កងម្លាំង​យោធា ​និង​កងកម្លាំង​សន្តិសុខ​គួរ​ស្តាប់​លោកប្រធានាធិបតី Guaido និង​អនុញ្ញាត​ឲ្យ​ជំនួយ​មនុស្សធម៌​ចូល​ទៅដល់​ប្រទេស​វ៉េណេស៊ុយអេឡា»៕

XS
SM
MD
LG