ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ចម្បាំង USS Ronald Reagan ​ទៅ​ដល់​ប្រទេស​ជប៉ុន


នាវា​ចម្បាំង​ដែល​មាន​ឈ្មោះ​ថា USS Ronald Reagan ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ កាលពី​ថ្ងៃទី​១២ ខែមិនា ឆ្នាំ២០១១ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌។
នាវា​ចម្បាំង​ដែល​មាន​ឈ្មោះ​ថា USS Ronald Reagan ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ កាលពី​ថ្ងៃទី​១២ ខែមិនា ឆ្នាំ២០១១ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌។

នាវា​ចម្បាំង​ដឹក​យន្តហោះ​ទំនើប​បំផុតមួយ ក្នុង​ចំណោម​នាវា​ចម្បាំង​ទំនើបៗ​បំផុត​មួយ​ចំនួន​របស់​ស.រ.អា.​បានចូល​ចត​នៅ​ទីលំនៅ​ថ្មី​របស់​ខ្លួន​ក្នុង​ប្រទេស​ជប៉ុន។ នេះ​ជា​សញ្ញា​ថ្មីៗ​បង្អស់​នៃ​ការ​ពង្រឹង​ចំណង​ទាក់​ទង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តូក្យូ។

នាវា USS Ronald Reagan ដែល​ប្រើ​ថាមពល​បរមាណូ​នេះ​ត្រូវ​បាន​មន្ត្រី​ជប៉ុន​ទទួល​ស្វាគមន៍​នៅ​ពេលទៅ​ដល់​កំពង់​ផែ​ Yokosuka ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មួយ​ថ្ងៃ​មុន​ពេល​កំណត់។

​ក្នុង​ពិធីមួយ លោក Ray Mabus ​រដ្ឋ​មន្ត្រី​នៃ​កង​ទ័ព​ជើង​ទឹក​ស.រ.អា.​បាន​ថ្លែង​ថា នាវា​នេះ​និង​និមិត្តរូប​នៃវត្តមានរបស់​នាវា​នេះ​មាន​សារៈ​សំខាន់​ណាស់។

លោក​ថ្លែង​ថា ការ​មក​ដល់​នៃ​នាវា USS Ronald Reagan និង​ការ​ស្វាគមន៍​ពី​សំណាក់​ពលរដ្ឋ​ជប៉ុន​ជា​សញ្ញា​ច្បាស់​លាស់​នៃ​ការ​តាំង​ចិត្តរបស់​យើង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក និង​ចំពោះ​ស្ថេរភាព​ក្នុង​តំបន់។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ក្រសូង​ការបរទេស​ជប៉ុន​បាន​ស្វាគមន៍​ចំពោះ​ការ​មក​ដល់​នៃ​នាវា​ចម្បាំង​អាមេរិក ហើយ​ថា​នាវា​នេះ​នឹង​ធ្វើ​វិភាគទាន​ដល់​សន្តិសុខ​របស់​ជប៉ុន និង​ដល់​ការ​រក្សា​សន្តិភាព និង​ស្ថេរភាព​នៃ​តំបន់។

ក្រុម​អ្នក​ស្រុក​ខ្លះ​បាន​សម្តែង​ការ​ប្រឆាំង​នឹង​វត្តមាន​របស់​នាវា​នេះ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាតុករ​មួយ​ក្រុម​ក្នុង​ទូក​តូច​មួយ​បាន​បើក​កាត់​នាវាចម្បាំង​ដ៏​ធំ​មហិមា​ ដោយ​មាន​បដា​មួយ​ថា «អ្នក​មិន​ទទួល​បាន​ការ​ស្វាគមន៍​នៅ​ទី​នេះ​ទេ»៕

XS
SM
MD
LG