ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​ទៅ​ជិត​កោះ Scarborough Shoal នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង


រូបភាព​ឯកសារ៖ កប៉ាល់​ឆ្មាំ​សមុទ្រ​របស់​ចិន​ធ្វើ​ការ​ល្បាត​នៅ​កោះ​ Scarborough Shoal ដែល​មាន​ជម្លោះ កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧។
រូបភាព​ឯកសារ៖ កប៉ាល់​ឆ្មាំ​សមុទ្រ​របស់​ចិន​ធ្វើ​ការ​ល្បាត​នៅ​កោះ​ Scarborough Shoal ដែល​មាន​ជម្លោះ កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧។

យោធា​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា នាវា​ចម្បាំង​របស់​ខ្លួន​មួយ​គ្រឿង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ចន្ទ​នេះ​ទៅ​ជិត​កោះ Scarborough Shoal ដែល​ជា​កោះ​មាន​ជម្លោះ​ទាមទារ​កាន់កាប់​ដោយ​ប្រទេស​ចិន និង​ប្រទេស​ហ្វីលីពីន។

លោក​មេបញ្ជាការ Clay Doss អ្នក​នាំ​ពាក្យ​នៃ​កង​យោធា Seventh Fleet របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា៖ «នាវា USS Preble បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​រង្វង់​ប្រហែល ២០ គីឡូម៉ែត្រ​នៃ​កោះ Scarborough Shoal ដើម្បី​ប្រជែង​នឹង​ការ​ទាមទារ​ដែន​សមុទ្រ​ហួស​កម្រិត និង​ដើម្បី​រក្សា​លទ្ធភាព​នៅ​ក្នុង​ការ​ចូល​ទៅ​កាន់​ដែន​ទឹក​ដែល​គ្រប់គ្រង​ដោយ​ច្បាប់​អន្តរជាតិ​នេះ»។

ដោយ​ថ្លែង​នៅ​ឯ​សន្និសីទ​មួយ​ស្ដី​ពី​សន្តិសុខ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន លោក​ឧត្ដមនាវីឯក John Richardson ដែល​ជា​ប្រធាន​ប្រតិបត្តិការ​នៃ​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ «ជា​ប្រចាំ» នឹង​បន្ត​ធ្វើ​ដោយ​មាន​តម្លាភាព ភាព​ជា​បន្ត និង​ការណ៍​ដែល​អាច​ទាយ​ទុក​មុន​បាន៕

XS
SM
MD
LG