ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

USAGM នៅ​កំពុង​ធ្វើការ​ដើម្បី​ជម្លៀស​អ្នក​កាសែត​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ អ្នកកាសែត​អាហ្វហ្គានីស្ថាន ថត​នៅ​កន្លែង​វាយប្រហារ​ដោយ​ការបំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ អ្នកកាសែត​អាហ្វហ្គានីស្ថាន ថត​នៅ​កន្លែង​វាយប្រហារ​ដោយ​ការបំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

បុគ្គលិក និង​អ្នក​ធ្វើការ​ជាប់​កិច្ចសន្យា​របស់​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល ​(USAGM)​ ​ជាង​១០០នាក់​ ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ឡើយ​ ​ថ្វីបើ​មាន​ការ​ធានាពី​ក្រសួង​ការ​បរទេស​ និង​ក្រសួង​ការពារ​ជាតិ​សហ​រដ្ឋ​អាមេរិក​ថា ​ពួក​គេ​នឹង​ត្រូវ​ជម្លៀសក្នុង​អំឡុង​ពេល​ដឹក​ជញ្ជូន​តាម​យន្តហោះ​ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​ចន្ទ​ក៏ដោយ។​

លោកស្រី ​Yolanda Lopez ​នាយិកា​ស្តីទី​របស់ ​VOA ​ដែល​បាន​ធ្វើការ​ជាមួយ​ផ្នែក​ចាត់ចែង​របស់ ​USAGM ​ដើម្បី​យក​ពួក​អ្នក​កាសែត​ និង​ក្រុម​គ្រួសារចេញពី​ប្រទេស​អាហ្វ​ហ្គានីស្ថាន​នោះ​ បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​បញ្ជាក់​ថា​ ទីភ្នាក់ងារ​នេះ​ កំពុង​ខិតខំ​គ្រប់បែប​យ៉ាងដែលអាច​ធ្វើបាន​ ដើម្បី​ជួយ​អ្នកដែល​ប្រាថ្នា​ចាកចេញ​ពី​ប្រទេស​នោះ។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក​ Ned Price ​បាន​និយាយ​ក្នុងអំឡុងពេល​សន្និសីទ​កាសែត​ថា​ ក្រសួង​ការ​បរទេស​បាន​ធ្វើ​អ្វីៗ​ដែល​ខ្លួន​អាច​ ដើម្បី​ផ្តល់​អាទិភាព​ដល់​ការ​ចាកចេញ​មុនគេរបស់​អ្នក​កាសែត​តាម​យន្តហោះ​យោធា​សហ​រដ្ឋ​អាមេរិក​ ហើយ​បន្ទាប់​មក​តាម​ជើង​យន្តហោះ​ឈ្នួល។​ ក៏ប៉ុន្តែ​លោក​បាន​និយាយ​ថា ​ផែនការ​នោះ ​បាន​ផ្លាស់ប្តូរ​ ​បន្ទាប់ពី​អាកាស​យានដ្ឋាន​ក្រុង​កាប៊ុល​ បាន​រង​ការ​វាយ​ប្រហារ​ដោយ​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត។​

លោក​បាន​និយាយ​ទៀត​ថា ​ ក្រសួង​ការ​បរទេស​នៅ​តែ​តាំងចិត្ត​ជួយ​អ្នក​កាសែត ​ក៏ប៉ុន្តែ​លោក​មិនផ្តល់​សេចក្តី​លម្អិត​អំពី​ការ​ណែនាំ​ពួកគេ​ និង​អ្នក​ផ្សេង​ទៀត​ដែល​នៅ​តែ​សង្ឃឹម​បានចាកចេញ​ពី​ប្រទេស​នោះ​ទេ។​

ក្រុម​តាលីបង់​បាន​ធានា​ជា​សាធារណៈ​ថា​ ជនជាតិ​អាហ្វហ្គានីស្ថានដែល​ប្រាថ្នា​ចាកចេញ​ពី​ប្រទេស​ ហើយ​មាន​ឯកសារ​ធ្វើ​ដំណើរ​មាន​សុពលភាព ​នឹង​អាចចាកចេញ​បាន។

ក៏​ប៉ុន្តែ ​ក្រុម​តាលីបង់​ មាន​ប្រវត្តិ​វាយ​ប្រហារ​អ្នក​កាសែត។​

ពួក​អ្នក​កាសែត​ ក៏​បាន​ប្រឈមនឹងហានិភ័យពី​ក្រុមសកម្ម​ប្រយុទ្ធ ដូចជា ​ក្រុម​រដ្ឋអ៊ីស្លាម​ផង​ដែរ។​ អ្នក​កាសែត​របស់ ​USAGM ​យ៉ាងតិច​៤​នាក់​ បាន​ត្រូវ​សម្លាប់ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានក្នុងពេល ៣ឆ្នាំ​កន្លង​មក​នេះ ​ក្នុង​នោះ​មានលោក ​Mohammad Ilyas Dayee ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ២០២០៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG