ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​ដក​ក្រុម​បុគ្គលិក​ទាំងអស់​ចេញ​ពី​យេម៉ែន


ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ប្រធានាធិបតី​យេម៉ែន​លោក Abdu-Rabbu Mansour Hadi។ ស.រ.អា​ដក​ក្រុម​បុគ្គលិក​ទាំងអស់​ចេញ​ពី​យេម៉ែន។
ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ប្រធានាធិបតី​យេម៉ែន​លោក Abdu-Rabbu Mansour Hadi។ ស.រ.អា​ដក​ក្រុម​បុគ្គលិក​ទាំងអស់​ចេញ​ពី​យេម៉ែន។

ស.រ.អា​បាន​ដក​ក្រុម​បុគ្គ​លិក​ខ្លួន​ទាំង​អស់​ចេញ​ពី​ប្រទេស​យេម៉ែន​មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុម​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​សម្លាប់មនុស្ស​យ៉ាង​តិច​ណាស់​១៣៧​នាក់​នៅ​ឯ​ព្រះវិហារសាសនា​អ៊ីស្លាម​ពីរ​នៅ​ក្នុង​រដ្ឋធានី​ Sana'a ដែល​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម។​

ក្រសួង​ការបរទេស​ស.រ.អា​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃសៅរ៍​ថា​ ការ​តាំង​ទី​នៅ​កន្លែង​ថ្មី​ជា​បណ្តោះ​អាសន្ន​នេះ​បាន​ត្រូវ​ធ្វើ​ទ្បើង​ដោយសារ​ «ស្ថានភាព​សន្តិសុខមាន​ភាព​ធ្ងន់ធ្ងរនៅ​ក្នុង​ប្រទេស​យេម៉ែន»។

ក្រុម​ទាហាន​នៃ​កងកម្លាំង​ពិសេស​ស.រ.អា​ប្រមាណ​១០០នាក់​បាន​តាំង​ទី​នៅ​ក្នុង​មូលដ្ឋាន​កងទ័ព​អាកាស al-Anad ក្នុង​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​យេម៉ែន​ ដែល​ពី​ទី​នោះ​ស.រ.អា​បាន​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក​ឲ្យទៅ​វាយប្រហារ​ទីដៅ​របស់​ក្រុម al-Qaida នៅ​ក្នុង​ប្រទេសយេម៉ែន។​ ក្រសួង​ការបរទេស​អាមេរិកាំង​បាន​និយាយ​ថា​ស.រ.អា​នៅ​តែ «បន្ត​ឃ្លាំ​មើល​យ៉ាង​សកម្ម​អំពី​ការ​គម្រាម​កំហែង​ភេរវកម្ម​ចេញពី​ប្រទេស​យេម៉ែន​ ហើយ​មាន​សមត្ថភាពនៅ​ក្នុងតំបន់​នោះដើម្បី​ប្រឆាំង​នឹង​ការ​គម្រាមកំហែងទាំង​នោះ»។

នៅ​ថ្ងៃ​អាទិត្យនេះ ក្រុមឧទ្ទាម​ Houthi កាន់​សាសនា​អ៊ីស្លាម​និកាយ​ Shia បាន​កាន់កាប់​ចំណត​យន្តហោះ​នៅ​ក្នុង​ក្រុង Taiz នា​ប៉ែក​ខាង​ត្បូង​ប្រទេស​យេម៉ែន។​ក្រុម​មន្ត្រី​សន្តិសុខ​យេម៉ែន​និយាយថា​ ក្រុមឧទ្ទាម​មានការគាំទ្រ​ពី​ក្រុម​អ្នក​គាំទ្រ​អតីត​ប្រធានាធិបតី​ Ali Abdullah Saleh។​

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​នឹង​បើក​ការប្រជុំគ្រា​មាន​អាសន្ន​មួយ​អំពី​ប្រទេស​ យេម៉ែន​ នៅ​ថ្ងៃ​អាទិត្យ​នេះ៕

XS
SM
MD
LG