ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ដឹកនាំ​ប្រតិភូរ​ទៅសម្តែង​ការ​គោរពចំពោះ​ព្រះ​ចៅ​ Abdullah​


លោក​ប្រធានាធិបតី​បារ៉ាក់អូបាម៉ា​និង​ស្រ្តីទីមួយ​លោកស្រី​ Michelle Obama ​ ទទួល​ស្វាគមន៍​ដោយ​ព្រះចៅ​នៃ​ប្រទេស​​អារ៉ាប៊ីសាអូឌីត​ (ស្តាំ) នៅ​ពេល​លោក​បាន​ទៅ​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ Khalid International ​ នៅ​ទីក្រុង​រីយ៉ាដ​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា​ ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​បារ៉ាក់អូបាម៉ា​និង​ស្រ្តីទីមួយ​លោកស្រី​ Michelle Obama ​ ទទួល​ស្វាគមន៍​ដោយ​ព្រះចៅ​នៃ​ប្រទេស​​អារ៉ាប៊ីសាអូឌីត​ (ស្តាំ) នៅ​ពេល​លោក​បាន​ទៅ​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ Khalid International ​ នៅ​ទីក្រុង​រីយ៉ាដ​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា​ ឆ្នាំ២០១៥។

លោក​ប្រធានាធិបតីស.រ.អា.​បារ៉ាក់​អូបាម៉ា​កំពុង​ឋិត​នៅ​ក្នុង​ក្រុងរីយ៉ាដ (Riyadh) ដោយ​លោក​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​មាន​សមាជិក​៣០​នាក់​ដើម្បី​ទៅ​សម្តែង​ការ​គោរព​នៅ​ក្រោយ​ការ​សុគត​របស់​ព្រះ​ចៅ​ Abdullah​ នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត (Saudi Arabia)។

សេតវិមាន​បាន​និយាយ​ថា​ គណៈប្រតិភូ​នេះ​មាន​រួម​បញ្ចូលពួក​មន្ត្រី ពួក​សមាជិក​សភា​និង​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​ប្រធានាធិបតី​មុនៗ​ផងដែរ។ ​គណៈប្រតិភូ​នេះ​នឹង​ជួប​ជា​មួយ​ព្រះ​ចៅ​ថ្មី​ Salman bin Abdulaziz។​

នៅ​ពេល​សួរ​អំពី​សុខ​ភាព​របស់​ព្រះ​រាជា​ថ្មី​មាន​ព្រះជន្ម​៧៩​ព្រះវស្សា​នេះ​ លោក​ Ben Rhodes ​អ្នកនាំ​ពាក្យ​លោក​អូបាម៉ា​បាន​និយាយ​ថា ​ព្រះ​អនុជ​រួមបិតា​របស់​ព្រះ​ចៅ​ Abdullah «ត្រៀម​បំពេញ​កាតព្វកិច្ច​របស់​ព្រះអង្គ​ជា​ព្រះរាជា​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​រួច​រាល់​ហើយ»។

លោក​ Rhodes​ បាន​និយាយ​បន្ថែម​ថា៖ «យើង​មាន​ជំនឿ​ថា ​ព្រះអង្គ​បាន​មាន​បន្ទូល​ច្បាស់​លាស់​ថា​ទ្រង់​ប្រុងប្រៀប​ស្រេច​ហើយ​ដើម្បី​ដឹក​នាំ​ប្រទេស​និង​ថែ​រក្សា​ទំនាក់ទំនង​ជាមួយ​ស.រ.អា.​ដែល​ផ្អែក​លើ​ផលប្រយោជន៍​រួម​គ្នា​មួយ​ចំនួន។»

លោក​បាន​និយាយ​រៀបរាប់​អំពី​យុទ្ធនាការ​យោធា​ដឹកនាំ​ដោយ​ស.រ.អា.​ដែល​យក​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋឥស្ថាម(IS) នៅ​ក្នុង​ប្រទេស​ស៊ីរី​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​និង​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​យេម៉ែន (Yemen) ដែល​នៅ​ទី​នោះ​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​ស.រ.អា.​បាន​យក​ពួក​យុទ្ធជនអាល់កៃដា​ (al-Qaida)​ នៅ​ក្នុង​ឧបទ្វីប​អារ៉ាប់​ជាទី​ដៅ​នៃ​ការ​វាយ​ប្រហារ​ជា​ច្រើន​ឆ្នាំមក​ហើយ។

នៅ​ក្រោយ​ការ​ចូល​ទីវង្គត​របស់​ព្រះ​ចៅ​ Abdullah ​កាល​ពី​សប្តាហ៍​មុន​ ក្រុម​ការពារ​សិទ្ធិមនុស្ស​បាន​គូស​បញ្ជាក់​អំពី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស អារ៉ាប៊ីសាអូឌីត​ដែល​មាន​ការ​ប្រហារ​ជីវិត​ពួក​អ្នកទោស​ ការរើស​អើង​ប្រឆាំង​នឹង​ស្ត្រី​និង​ពួក​ជន​អំបូរ​ភាគតិច​ និង​ការ​បង្ក្រាប​ក្រុម​អ្នក​ប្រឆាំង​នៅ​ក្នុង​រយៈ​ពេល​៩​ឆ្នាំ​ដែល​ទ្រង់​បាន​សោយរាជ្យ។

លោក​ Rhodes​ បាន​និយាយ​ថា​ ប្រទេស​នេះ​ត្រូវ​ការ​«ធ្វើកិច្ចការ​ច្រើន​ថែម​ទៀត»ដើម្បី​កែលម្អ​ស្ថានភាព​សិទ្ធិមនុស្ស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG