ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​តាមដាន​​ស្ថានការណ៍​នៅ​កូរ៉េ​ខាង​ត្បូង​​«ដោយព្រួយបារម្ភ​យ៉ាង​ខ្លាំង»


South Korean President Yoon Suk Yeol declares martial law
South Korean President Yoon Suk Yeol declares martial law

សហរដ្ឋ​អាមេរិក​ថ្លែង​ថា​ខ្លួន​កំពុង​តាម​ដាន​យ៉ាងដិតដល់​អំពី​ស្ថានភាព​ដែល​វិវត្ត​យ៉ាង​ឆាប់​រហ័ស​នៅ កូរ៉េ​ខាង​ត្បូង ទីដែល​លោក​ប្រធានាធិបតី Yoon Suk Yeol បាន​ប្រកាស «ច្បាប់​អាជ្ញាសឹក​ក្នុង​គ្រា​អាសន្ន‍»​ ដោយ​លើក​ឡើង​ពី​តម្រូវការ​ការ​ពារ​ជាតិ​ពី​កង​កម្លាំង​កុម្មុយនីស្ត​កូរ៉េ​ខាង​ជើង​និង​ដើម្បី​លុប​បំបាត់ក្រុម​ប្រឆាំង​រដ្ឋ។

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​រដ្ឋាភិបាល​កូរ៉ូ​ខាងត្បូង​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នេះ។

អនុរដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក​លោក Kurt Campbell បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា សហរដ្ឋ​អាមេរិក​កំពុង​តាមដាន​ការ​វិវត្ត​នៅ​កូរ៉េខាងត្បូង​ដោយ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​បាន​បង្ហាញ​ក្តី​សង្ឃឹម​និង​ក្តីរំពឹង​ថា ជម្លោះ​នយោបាយ​ណា​ក៏​ដោយ​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី​និង​ទៅ​តាម​វិធាន​ច្បាប់។

លោក​ប្រធានាធិបតី​ Joe Biden ទីប្រឹក្សា​សន្តិសុខជាតិ​សេតវិមាន​លោក Jake Sullivan និង​រដ្ឋមន្ត្រី​ការបរទេស​លោក Antony Blinken សុទ្ធតែត្រូវ​បាន​ផ្តល់ព័ត៌មានអំពី​ការ​វិវត្ត​ទាំង​នោះ​ហើយ​នឹង​ត្រូវ​បាន​ផ្តល់​ព័ត៌មាន​ចុង​ក្រោយ​ពាក់​ព័ន្ធ​នឹង​ការ​វិវត្តសា្ថនការណ៍​នៅ​ទីនោះ។ នេះ​បើ​យោង​តាម​លោក Campbell។

លោក​បាន​ថ្លែងបន្ថែម​ថា ក្រុម​មន្ត្រី​អាមេរិក​កំពុង​ចូលរួម​យ៉ាង​សកម្ម​ជាមួយសមភាគី​កូរ៉េ​ខាង​ត្បូង​គ្រប់​ជាន់ថ្នាក់​ទាំង​នៅ​វ៉ាស៊ីនតោន​និង​នៅ​សេអ៊ូល។
ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk Yeol បាន​ប្រកាស​ប្រើ«ច្បាប់​អាជ្ញាសឹក ក្នុង​គ្រា​អាសន្ន‍»កាល​ពី​ថ្ងៃ​អង្គារ ដោយ​ចោទ​គណបក្ស​ប្រឆាំង​ថា​ត្រួតត្រា​សភា មាន​សមានចិត្ត​ជាមួយ​កូរ៉េខាងជើង​និង​ធ្វើឲ្យ​រដ្ឋាភិបាល​គាំងដំណើរការ​ដោយសារសកម្មភាព​នានាប្រឆាំងរដ្ឋ។ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន AP។

ប៉ុន្មានម៉ោង​ក្រោយ​ការប្រកាស​របស់លោក​ប្រធានាធិបតី Yoon សភា​ជាតិ​កូរ៉េខាងត្បូង​បាន​បោះឆ្នោត​ប្រឆាំង​នឹង​ការប្រកាស​នេះ។ ប្រធាន​សភា​លោក Woo Won Shik បាន​ប្រកាស​ថា ក្រុម​តំណាងរាស្ត្រ​«នឹង​ការពារ​លទ្ធិប្រជាធិបតេយ្យ​ជាមួយ​ប្រជាពលរដ្ឋ» ហើយ​អំពាវនាវ​ឱ្យ​ដក​មន្ត្រី​ប៉ូលិស​និង​កង​កម្លាំង​យោធា​ចេញពី​ទីលាន​សភា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG