លោក Mike Pence អនុប្រធានាធិបតីអាមេរិកកំពុងជួបប្រជុំជាមួយក្រុមមេដឹកនាំសហគមន៍ វេណេស៊ុយអេឡានិរទេសខ្លួននៅថ្ងៃសុក្រនេះ ក្នុងទីក្រុងម៉ៃយ៉ាមី រដ្ឋផ្លរីដា (Florida) សហរដ្ឋអាមេរិក។
លោកអនុប្រធានាធិបតីចូលរួមក្នុងកិច្ចពិភាក្សាតុមូលជាមួយក្រុមមេដឹកនាំទាំងនោះនៅឯកន្លែង ថ្វាយបង្គំព្រះនិយាយភាសាអេស្ប៉ាញ។ លោកក៏រំពឹងថានឹងថ្លែងការណ៍នៅឯកិច្ចប្រជុំរួបរួមសាមគ្គី ដែលធ្វើឡើងនៅកន្លែងដដែល ហៅថាមជ្ឈមណ្ឌល Iglesia Doral ថ្វាយបង្គំព្រះយេស៊ូ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Juan Guaido មេដឹកនាំក្រុមជំទាស់ប្រទេសវេណេស៊ុយអេឡា បានថ្លែងថា កងសន្តិសុខបានបង្ហាញខ្លួននៅផ្ទះ Caracas apartment នៃគ្រួសារលោកក្នុងកិច្ចប្រឹងប្រែងដើម្បីគំរាមកំហែងលោក។
បើតាមសារក្នុងប្រព័ន្ធសង្គមទ្វីតធឺ លោក Juan Guaido ថ្លែងថា ភ្នាក់ងារប៉ូលិសបានមកដល់ផ្ទះ ហើយសួររកភរិយារបស់ លោក Juan Guaido គឺលោកស្រី Fabiana ដែលលោក Juan Guaido អះអាងថាព្រឹត្តិការណ៍នេះកើតឡើងពេលកូនស្រីអាយុជិត២ខួបរបស់លោក នៅផ្ទះជាមួយជីដូនគេ។ លោកថាបើមានរឿងអ្វីកើតឡើងចំពោះក្មេង លោកនឹងប្រយុទ្ធជាមួយនឹងលោក Nicolas Maduro មេដឹកនាំសង្គមនិយមឲ្យទទួលខុសត្រូវ៕