ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​វេណេស៊ុយអេឡា​ស្នើ​ធ្វើការ​ចរចា​ជាមួយ​ក្រុម​​ប្រឆាំង


រូបឯកសារ៖ លោកប្រធានាធិបតី​ Nicolas Maduro នៃ​ប្រទេស​វេណេស៊ុយអេឡា​
រូបឯកសារ៖ លោកប្រធានាធិបតី​ Nicolas Maduro នៃ​ប្រទេស​វេណេស៊ុយអេឡា​

លោក​ Maduro បានធ្វើសេចក្តី​ស្នើនេះ​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​ RIA នៃប្រទេស​រុស្សី ដោយ​លោក​បាននិយាយ​ថា​ លោក​ចង់​អង្គុយនៅ​ឯតុ​ធ្វើការ​ចរចា «ដើម្បីភាព​ល្អ​ប្រសើរ​សម្រាប់​ប្រទេសវេណេស៊ុយអេឡា។

លោកប្រធានាធិបតី​ Nicolas Maduro នៃ​ប្រទេស​វេណេស៊ុយអេឡា​និយាយ​ថា ​លោកប្រុង​ប្រៀប​ធ្វើការ​ចរចា​ជាមួយ​កងកម្លាំង​ប្រឆាំង​ក្នុង​ប្រទេស​ហើយ​ និង​រៀបចំ​ការ​បោះឆ្នោត​អង្គការ​នីតិ​បញ្ញត្តិ​មុន​ពេល​កំណត់។

លោក​ Maduro បានធ្វើសេចក្តី​ស្នើនេះ​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​ RIA នៃប្រទេស​រុស្សី ដោយ​លោក​បាននិយាយ​ថា​ លោក​ចង់​អង្គុយនៅ​ឯតុ​ធ្វើការ​ចរចា «ដើម្បីភាព​ល្អ​ប្រសើរ​សម្រាប់​ប្រទេសវេណេស៊ុយអេឡា។ ក៏​ប៉ុន្តែ​លោក​បានថ្លែង​ថា​ នឹង​មិនមានការ​បោះឆ្នោត​ប្រធានាធិបតី​ជាថ្មី​ទេរហូត​ដល់​ឆ្នាំ២០២៥​ ដោយ​បានច្រាន​ចោលការ​ទាមទារ​មួយ​ដោយ​លោក Juan Guaido មេដឹកនាំក្រុមប្រឆាំង​និង​ជា​ប្រធាន​រដ្ឋសភា​ត្រួតត្រា​ដោយ​ក្រុម​ប្រឆាំង។​

កាលពី​សប្តាហ៍​មុន លោក Guaido បានប្រកាស​ខ្លួន​ឯង​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​របស់​ប្រទេស​ជាតិ​បន្ទាប់​ពី​រដ្ឋសភា​បានប្រកាស​ថា​ តំណែង​ប្រធានាធិបតី​របស់​លោក​ Maduro មិន​ត្រឹមត្រូវ​តាម​ច្បាប់ទេ ដោយ​និយាយ​បង្ហាញ​ហេតុផល​ថា​ ការជាប់ឆ្នោត​ជា​ថ្មី​របស់លោក​កាលពី​ខែឧសភា​ឆ្នាំ២០១៦ មិន​យុត្តិធ៌មទេ ពីព្រោះ​បេក្ខជន​ប្រឆាំង​ភាគ​ច្រើន​បានត្រូវ​រារាំង​ឱ្យឈរ​ឈ្មោះ ឬ​បានធ្វើពហិការ​មិន​ចូល​រួម​ក្នុង​ការ​បោះឆ្នោតនេះទេ។

លោក Guaido បាន​អំពាវនាវដល់​ប្រជាពលរដ្ឋ​វេណេស៊ុយអេឡា​ ឱ្យធ្វើបាតុកម្មដោយ​សន្តិវិធីពីរម៉ោង​នៅ​ពេល​ថ្ងៃ​ត្រង់​នៅ​ថ្ងៃ​ពុធ​នេះ​ «ដើម្បី​ទាមទារ​ឱ្យ​កង​កម្លាំងប្រដាប់អាវុធឈរ​ជាមួយ​ប្រជាពលរដ្ឋ​»។ លោកក៏​បានស្នើ​ផ្តល់​ការ​លើកលែងទោស​ដល់​ទាហានទាំង​ឡាយ​ណា​ ដែល​គាំទ្រ​ចលនា​លោក និង​ច្រានចោលរដ្ឋាភិបាល​សង្គមនិយម​របស់​លោក Maduro។​

នៅ​ក្នុងសេចក្តិ​សម្ភាសន៍មួយកាល​ពី​ថ្ងៃអង្គារជាមួយបណ្តាញ​ទូរទស្សន៍​អាមេរិកាំង CNN លោក Guaido បាននិយាយ​ថា​អាចមាន​អន្តរកាល​ដោយ​សន្តិវិធីពីលោក Maduro និងមានការ​បោះឆ្នោយ​ដោយ​សេរី​ផង​ដែរ៕

XS
SM
MD
LG