អត្រាមនុស្សគ្មានការងារធ្វើនៅក្នុងស.រ.អ.បានចុះថយ២ភាគ១០នៃមួយភាគរយកាលពីខែធ្នូដល់កម្រិតទាបបំផុតចំនួន៥,៦ភាគរយក្នុងរយៈពេល៦ឆ្នាំ។
របាយការណ៍នៃក្រសួងការងារដែលគេតាមមើលដិតដល់កាលពីថ្ងៃសុក្រក៏បាននិយាយដែរថាសេដ្ឋកិច្ចអាមេរិកាំងបានបង្កើតការងារថ្មីចំនួន២សែន៥ម៉ឺន២ពាន់។
តួលេខទាំងពីរនេះល្អប្រសើរជាងតួលេខដែលក្រុមសេដ្ឋវិទូភាគច្រើនបានទស្សន៍ទាយហើយជាការលូតលាស់ខាងការងារច្រើនបំផុតក្នុងរយៈពេល១៥ឆ្នាំ។
នៅពេលដែលអត្រាមនុស្សគ្មានការងារធ្វើបានចុះថយមួយភាគរយកាលពីឆ្នាំទៅមិញ មានមនុស្ស៨លាន៧សែននាក់នៅតែគ្មានការងារធ្វើហើយមនុស្ស៦លាន៨សែននាក់ទៀតចង់បានការងារពេញម៉ោងធ្វើ ក៏ប៉ុន្តែពួកគេអាចរកបានតែការងារក្រៅម៉ោងតែប៉ុណ្ណោះ។
ទិន្នន័យកាលពីថ្ងៃសុក្រក៏បានបង្ហាញដែរថាកំណើនប្រាក់បៀវត្សរ៍សឹងតែមិនអាចនៅមុខបញ្ហាអតិផរណាបានទេ៕