ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អត្រា​​នៃការទុកចិត្ត​របស់​អ្នក​ប្រើ​ប្រាស់ក្នុង​ស.រ.អា.មាន​ភាព​ល្អ​ប្រសើរជាង​មុន​


ក្រុម​អ្នក​ទិញ​អីវ៉ាន់​ឈរ​នៅ​ Nordstrom Rack នៅ​ក្នុង​ក្រុង​ Schaumburg (ស.រ.អា.)កាល​ពី​ថ្ងៃ​ទី​២៦ ខែធ្នូ​ ឆ្នាំ២០១៤។
ក្រុម​អ្នក​ទិញ​អីវ៉ាន់​ឈរ​នៅ​ Nordstrom Rack នៅ​ក្នុង​ក្រុង​ Schaumburg (ស.រ.អា.)កាល​ពី​ថ្ងៃ​ទី​២៦ ខែធ្នូ​ ឆ្នាំ២០១៤។

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ពីរ​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា ការ​ទុកចិត្ត​របស់​ពួក​អ្នក​ប្រើ​ប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​ដែល​ជា​កត្តា​ជំរុញសំខាន់​មួយ​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច​ក្នុង​ស.រ.អា. ទទួល​បាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​នៅ​ក្នុង​ខែ​ធ្នូនេះ។​

ការ​ស្ទង់​មតិ​របស់​អង្គការ​ Conference Board ដែល​គេ​តាម​ដាន​មើល​យ៉ាងដិត​ដល់​បង្ហាញ​ថា​ ពួក​អ្នក​ប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​ច្រើន​ជាង​មុន​មាន​ការ​ពេញ​ចិត្ត​ជាមួយ​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុ​ប្បន្ន​ ហើយ​មាន​មនុស្ស​តិច​តួច​ប៉ុណ្ណោះ​ដែលនិយាយ​ថា​ ស្ថាន​ភាព​នៃ​វិស័យ​ជំនួញ​បច្ចុប្បន្ន​មិន​ល្អ​ទេ។

ការ​ស្ទង់​មតិដាច់​ដោយ​ទ្បែក​មួយ​ទៀត​ដោយអង្គការ Gallup បាន​សាកសួរ​យោបល់​ក្រុម​អ្នក​ប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​ជាង២ពាន់​៥រយ​នាក់​ហើយ​បាន​រក​ឃើញថា​ មាន​ការ​ទុកចិត្ត​ខ្លាំង​បំផុត​លើ​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​អាមេរិក​ចាប់តាំង​ពី​ឆ្នាំ២០០៨​មក។

ការ​រកឃើញភាព​ល្អ​ប្រសើរ​ជាង​មុន​នេះ​កើត​មាន​ទ្បើង​នៅ​ក្រោយ​មាន​របាយការណ៍​សេដ្ឋកិច្ច​សុទិដ្ឋិនិយមមួយ​ចំនួន​ ដោយរួម​មានការ​ធ្លាក់ចុះ​នៃតម្លៃ​ប្រេង​សាំង​ ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ចក្នុង​អត្រា​៥ភាគរយ​នៅ​ក្នុង​ត្រីមាស​ទីបី​និង​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​បាន​ថយចុះ​មក​នៅ​ត្រឹម​៥,៨ភាគរយ៕

XS
SM
MD
LG