សហរដ្ឋអាមេរិកនិងប្រទេសអារ៉ាប់រួម United Arab Emirates បានធ្វើសកម្មភាពកាលពីថ្ងៃព្រហស្បតិ៍ដើម្បីបង្អាក់បណ្តាញដោះដូរប្រាក់ដែលប្រទេសទាំង២និ យាយថា ប្រាក់រាប់រយលានដុល្លារបានត្រូវផ្ទេរទៅឲ្យកងកម្លាំងQods របស់ឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់ដើម្បីធ្វើកិច្ចប្រតិបត្តិការបះបោរនៅក្នុងតំបន់មជ្ឈឹមបូព៌ា។
ក្រសួងរតនាគារអាមេរិកបានដាក់ទណ្ឌកម្មបុគ្គលនិងអង្គភាពចំនួន៩របស់អ៊ីរ៉ង់ដែលខ្លួនបាននិយាយថាមានការពាក់ព័ន្ធក្នុងការផ្ទេរប្រាក់ដុល្លារដ៏ច្រើនសន្ធឹកសន្ធាប់តាមរយៈប្រទេសអារ៉ាប់រួមឬUnited Arab Emirates ទៅកាន់ប្រទេសអ៊ីរ៉ង់និងធនាគារកណ្តាលរបស់ខ្លួន។
ការដាក់ទណ្ឌកម្មហាមឃាត់ពលរដ្ឋអាមេ រិកាំងមិនឲ្យធ្វើពាណិជ្ជកម្មជាមួយពលរដ្ឋអ៊ីរ់ង់ហើយបានប្រាប់ឲ្យដឹងថា ស្ថាប័នហិរញ្ញវត្ថុបរទេសដែលធ្វើការរកស៊ីដោយចេតនានៅថ្ងៃអនាគតជាមួយបុគ្គលនិងអង្គភាពរបស់អ៊ីរ៉ង់ទាំងនោះនឹងប្រឈមការកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា «បណ្តាញដោះដូរប្រាក់ទាំងនេះបានបង្វិលប្រាក់រាប់រយលានដុល្លារ»។
លោក Steve Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក បានចោទប្រកាន់រដ្ឋាភិបាលអ៊ីរ៉ង់ហើយនឹងធនាគារកណ្តាលរបស់ប្រទេសនោះពីការរំលោភដោយប្រើប្រាស់អង្គភាពនានានៅក្នុងប្រទេសអារ៉ាប់រួមឬUnited Arab Emirates ដើម្បីឲ្យទទួលបានប្រាក់សុទ្ធរបស់សហរដ្ឋអាមេរិកដើម្បីផ្គត់ផ្គង់សកម្មភាពអាក្រក់របស់ឆ្មាំការពារបដិវត្តិន៍អ៊ីរ៉ង់ រួមមានការផ្តល់ហិរញ្ញវត្ថុនិងអាវុធដល់ក្រុមនានានៅក្នុងតំបន់៕