ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា​នឹង​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ប្រសិន​បើ​អ៊ីរ៉ង់​ចាប់ផ្តើម​ផលិត​នុយក្លេអ៊ែរ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចុះ​ហត្ថេលខា​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​ក្នុង​បន្ទាប់​ការ​ទូត នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃពុធ​បាន​ព្រមាន​ប្រទេស​អ៊ីរ៉ង់​ថា​នឹង​មាន «ផលប៉ះពាល់​យ៉ាង​ខ្លាំង»​ ប្រសិនបើ​អ៊ីរ៉ង់​ចាប់​ផ្តើម​ផលិត​អាវុធ​នុយក្លេអ៊ែរ​ ជា​ការ​ឆ្លើយតប​នឹង​ការ​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ឆ្នាំ២០១៥​ ដែល​មាន​បំណង​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់​នោះ។

ក្នុង​សុន្ទរកថា​នៅ​ឯ​សេតវិមាន​ លោក Trump បាន​ថ្លែង​ថា​ សហរដ្ឋ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​សារ​ជា​ថ្មី​លើ​អ៊ីរ៉ង់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ ដើម្បី​បង្ខំ​ឲ្យ​អ៊ីរ៉ង់​យល់ព្រម​ចរចា​ក្នុង​កិច្ចព្រមព្រៀង​ថ្មី​មួយ​ អំពី​ការ​បាញ់​សាកល្បង​កាំជ្រួច​ម៉ីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​របស់​ខ្លួន​ និង​សកម្មភាព​យោធា​ក្នុង​ប្រទេសស៊ីរី​ យេម៉ែន​ និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

មេដឹកនាំ​សហរដ្ឋ​អាមេរិក​រូប​នេះ​បាន​ចោទ​ប្រកាន់​អ៊ីរ៉ង់​ថា​បាន​បង្កើត «ភាពវឹកវរ​ និង​ការ​ស្លាប់» នៅ​ក្នុង​តំបន់។

លោក Trump បាន​ថ្លែង​បន្ត​ថា «យើង​នឹង​ចរចា​កិច្ចព្រមព្រៀង​ដ៏​ល្អ​មួយ​ បើ​មិន​ដូច្នេះ​ទេ​យើង​នឹង​មិន​បង្កើត​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់»។ លោក Trump បាន​ទទួល​ស្គាល់​ថា «សហរដ្ឋ​អាមេរិក​ប្រហែល​ជា​នឹង​អាច​ធ្វើ​បាន​ល្អ​ជា​មួយ​ពួកគេ​ ប៉ុន្តែ​វា​គ្មាន​បញ្ហា​សម្រាប់​លោក​ទេ»។

លោក Trump នៅ​បន្ត​រិះគន់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ត្រូវ​បាន​ចរចា​ដោយ​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Barack Obama ដោយ​លោក​បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា​ជា «កិច្ចព្រមព្រៀង​ដែល​អាក្រក់​មិន​គួរ​បង្កើត​នោះ​ទេ»៕

XS
SM
MD
LG