ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្លូវ​រូងក្រោម​ដី​នៅ​ព្រំ​ដែន​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ម៉ិកស៊ិក​បង្ហាញ​ពីការ​តាំង​ចិត្ត​ដ៏​ខ្លាំង​របស់​ពួក​រត់​ពន្ធ​ថ្នាំ​ញៀន


សមាជិក​ក្រុមការងារយាមល្បាត​ព្រំដែន​រូងក្រោម​ដីនៅ​ក្បែរច្រកចូល​រូងរវាង​ព្រំដែន​បែងចែក​​​ San Diego និង Tijuana នៃប្រទេសម៉ិកស៊ិក។
សមាជិក​ក្រុមការងារយាមល្បាត​ព្រំដែន​រូងក្រោម​ដីនៅ​ក្បែរច្រកចូល​រូងរវាង​ព្រំដែន​បែងចែក​​​ San Diego និង Tijuana នៃប្រទេសម៉ិកស៊ិក។

ពួក​អ្នក​រត់​ពន្ធ​គ្រឿង​ញៀន​ដែល​កំពុង​ព្យាយាមយក​ថ្នាំញៀន​ចូល​ក្នុងទីផ្សារ​ដែលទទួល​បាន​ប្រាក់​យ៉ាង​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិកបាន​ធ្វើផ្លូវ​សម្ងាត់​គ្រប់​បែប​យ៉ាង​ដើម្បី​ដឹក​ជញ្ជូនទំនិញ​ខុសច្បាប់​របស់​ពួកគេ។ កលល្បិច​មួយគឺដឹក​ជញ្ជូន​តាម​ក្រោម​ដី។

នៅឯព្រំដែន​សហរដ្ឋ​អាមេរិក​និង​ម៉ិកស៊ិក ផ្លូវ​ក្រោម​ដី​ជាមធ្យោបាយ​ដ៏​មាន​ប្រជា​ប្រិយ ភាព​បំផុត​នៃ​ការ​ដឹក​ជញ្ជូន​កញ្ឆា​ខុស​ច្បាប់។​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​មក ​ផ្លូវ​ក្រោម​ដី​ជាង​២២០​បាន​ត្រូវ​គេ​រក​ឃើញ​នៅ​ទី​នោះ ​រួមមាន​៦០​នៅ​ក្នុង​តំបន់​មួយ​ដែល​ត្រួតត្រា​ដោយ ការិយាល័យ​ត្រួត​ពិនិត្យ​ព្រំដែន​ក្រុង San Diegoសហរដ្ឋ​អាមេរិក​ផង។

លោកJose Hernandez អ្នកនាំ​ពាក្យ​ទី​ភ្នាក់​ងារ​ត្រួតត្រា​ព្រំ​ដែន​បាន​ធ្វើ​ការ​ពន្យល់​ពី​ការទាក់​ទាញ​ពួក​ជួញ​ដូរ​ថ្នាំ​ញៀន​ថា «អស់​លោក ​អ្នក ​ឃើញ​ទេ ​តំបន់​នេះ​ជា​តំបន់​ឧស្សាហកម្ម‍»។

លោក​បាន​និយាយ​ទៀត​ថា «​យើង​ឃើញ​ឃ្លាំង​ជាច្រើន​ហើយ​រថយន្តជា​ច្រើន​បាន​ឆ្លង​កាត់។ ​វាជា​ការធម្មតា​ដែល​ឃើញ​រថយន្ត​ទាំង​នោះ​នៅ​ម៉ោង​២​ថ្ងៃ​ត្រង់​ឬ​២​ព្រឹក។​ការណ៍​នេះ​បាន​កើត​មាន​ឡើង​ជា​ច្រើន​ដង។​ ដូច្នេះ ​អ្វី​ដែល​ពួក​អ្នក​ជួញ​ដូរ​ថ្នាំ​ញៀនធ្វើ​គឺ​ពួកគេ​លាក់​ក៏ប៉ុន្តែ​គេ​នៅ​តែ​ឃើញ​ដដែល‍»។

រដ្ឋ​បាល​ប្រឆាំង​ថ្នាំ​ញៀន​អាមេរិក ​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន Associated Press នៅ​ដើម​ឆ្នាំ​នេះ​ថា ពួក​អ្នក​ជួញ​ដូរ​ថ្នាំ​ញៀន​នឹង​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​រហូត​ដល់​២​លាន​ដុល្លារ​ដើម្បី​ធ្វើ​រូង​ក្រោមដី​ក្នុង​ក្តី​សង្ឃឹម​នឹង​បាន​ទទួលប្រាក់​ចំណេញ​យ៉ាង​ច្រើន​មក​វិញ​៕

XS
SM
MD
LG