ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តី​ក្រសួង​រតនាគារ​អាមេរិក​បង្ហើប​ថា ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត ​អាច​កើត​មាន​​​នៅ​​ប្រទេស​តួកគី​នៅ​ថ្ងៃ​អនាគត


មន្រ្តី​ហិរញ្ញវត្ថុ​លោក Steven Mnuchin និយាយ​ជាមួយ​សមាជិក​សារព័ត៌មាននៅសេតវិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី២៦ កក្កដា ឆ្នាំ ២០១៨។
មន្រ្តី​ហិរញ្ញវត្ថុ​លោក Steven Mnuchin និយាយ​ជាមួយ​សមាជិក​សារព័ត៌មាននៅសេតវិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី២៦ កក្កដា ឆ្នាំ ២០១៨។

លោក Steven Mnuchinរដ្ឋ​មន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​និយាយ​ថា ​សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួនរួច​ហើយ​ដើម្បី​ដាក់​ទណ្ឌកម្ម​កាន់​តែ​ច្រើន​ឡើងថែម​ទៀត​លើ​ប្រ ទេស​តួកគី ​ប្រសិនបើ ​លោក Andrew Brunsonអ្នក​ផ្សព្វផ្សាយ​សាសនា​អាមេរិកាំង​មិន​ត្រូវ​បាន​គេ​ដោះលែង​ចេញ​ពី​ការ​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ​ទេ​នោះ។

លោក Mnuchinបាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ក្នុង​អំឡុង​នៃ​ជំនួប​គណៈរដ្ឋ​មន្រ្តី​ជាមួយ​ប្រធានា​ធិបតី​ដោយ​មានការ​ចូលរួម​ពី​អ្នកកាសែត​ផង។​លោក​បាន​និយាយ​ថា «យើង​បាន​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​គណៈរដ្ឋ​មន្រ្តី​ជា​ច្រើន។​យើង​មាន​រដ្ឋ​មន្រ្តី​ច្រើន​ទៀត​ដែល​យើងមាន​គម្រោង​ដាក់​ទណ្ឌកម្ម ​បើ​ពួកគេ​មិនដោះ​លែង​លោក Brunson ឲ្យ​បាន​ឆាប់រហ័សទេនោះ»។

​នៅ​ដើម​ខែ​នេះ ​ក្រសួងរតនា​គារ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្មរដ្ឋ​មន្ត្រីក្រ​សួង​ម ហាផ្ទៃ​និង​យុត្តិធម៌​តួកគីនៅ​ក្នុងការ​ឆ្លើយតប​ទៅនឹងការឃុំឃាំង​លោក Brunson។​អ្នក​ផ្សព្វផ្សាយ​សាសនា​រូបនេះ​បាន​រស់​នៅ​ក្នុង​ប្រទេស​តួកគី​ចំនួន​២០​ឆ្នាំ​ហើយ​ជា​មេដឹក នាំ​និកាយ Evangelical នៅ​ក្នុង​ទីក្រុង​កំពង់ផែ Ismir។

តួកគី​បាន​ចោទ​ប្រកាន់​លោក Brunson ​ពី​ការ​ធ្វើ​ចារកម្ម​ហើយ​កំពុង​ឃុំឃាំង​លោក​នៅ​ក្នុង​ផ្ទះ​ដើម្បី​រង់​ចាំ​ការកាត់​ទោស។

​កាល​ពី​ថ្ងៃ​ពុធ ​តួកគី​បាន​ប្រកាស​ពី​ការ​យក​ពន្ធគយ​ខ្ពស់​លើ​ទំនិញ​នានា​របស់​សហរដ្ឋ​អាមេរិក ​រួមមានការនាំ​ចូល​រថយន្ត ​ស្រា ​ធ្យូងថ្ម អង្ករ​និង​គ្រឿងសំអាង។

​ប្រធានា​ធិបតី​តួកគី Recep Tayyip Erdogan ​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ពីការ​ធ្វើ​សង្គ្រាម​សេដ្ឋ​កិច្ច​ជាមួយ​ប្រទេស​លោក ហើយ​កាល​ពី​ថ្ងៃ​អង្គារ​លោក​បាន​សើ្ន​ធ្វើ​ពហិការ​មិន​ទិញ​គ្រឿង​អេឡិកត្រូនិក​របស់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG