ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកMnuchinនិយាយថាគណៈប្រតិភូពាណិជ្ជកម្មកម្រិតខ្ពស់មានការសន្ទនាគ្នាល្អ​ជាមួយមន្ត្រីចិន


រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​អាមេរិក Steven Mnuchin (ឆ្វេង) កំពុង​ដើរ​នៅ​ក្នុង​សណ្ឋាគារ​មួយ​ដើម្បី​ទៅ​ជួប​ជាមួយ​មន្ត្រី​ចិន​សម្រាប់​ការ​ពិភាក្សា​បញ្ហា​ជំនួញ​ នៅទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃទី​៤ ឧសភា ២០១៨។
រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​អាមេរិក Steven Mnuchin (ឆ្វេង) កំពុង​ដើរ​នៅ​ក្នុង​សណ្ឋាគារ​មួយ​ដើម្បី​ទៅ​ជួប​ជាមួយ​មន្ត្រី​ចិន​សម្រាប់​ការ​ពិភាក្សា​បញ្ហា​ជំនួញ​ នៅទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃទី​៤ ឧសភា ២០១៨។

លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អា. ​Steven Mnuchin ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ គណៈ​ប្រតិភូ​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​ដែល​លោក​ដឹកនាំ​មា​នការ​សន្ទនា​គ្នា​ល្អ​ណាស់​ជាមួយ​ពួក​មន្ត្រី​ចិននៅ​ក្នុង​ក្រុង​ប៉េកាំង ក៏​ប៉ុន្តែ​លោក​មិន​បាន​ថ្លែង​ឱ្យ​បាន​ល្អិត​ល្អន់​តទៅ​ទៀត​ទេ​នៅ​ពេល​លោក​ចាក​ចេញ​ពី​សណ្ឋាគារ​លោក​ទៅ​កាន់​កិច្ច​ចរចា​គ្នា​ក្នុង​ថ្ងៃទី​ពីរ។

គេ​រំពឹង​ថា​ ការ​ពិភាក្សា​គ្នា​ដឹកនាំ​ដោយ​លោក ​Mnuchin​ និង​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ចិន​ Liu He ​ដែល​ជា​ទី​ប្រឹក្សា​សេដ្ឋកិច្ច​កំពូល​របស់​លោក​ប្រធានាធិបតី​ Xi Jinping​ មាន​ទាក់​ទិន​នឹង​បញ្ហា​មួយ​ចំនួន​ធំ​នៃ​ការត្អូញ​ត្អែរ​របស់​ស.រ.អា.​អំពី​ការ​ប្រកប​របរ​ពាណិជ្ជកម្ម​របស់​ចិន​ចាប់​តាំង​ពី​ការ​ផ្ទេរ​បច្ចេកវិជ្ជា​ជាពិសេស​សម្រាប់ semiconductors ​រហូត​ដល់​ការ​ផ្តល់​ប្រាក់​ជំនួយ​បន្ថែម​ដោយ​រដ្ឋ​សម្រាប់​ការ​អភិវឌ្ឍ​បច្ចេកវិជ្ជា។​

មនុស្ស​ខ្លះ​យល់​ឃើញ​ថា​ ការ​ប្រជុំ​គ្នា​ពីរ​ថ្ងៃ​នេះ​ជា​ជំហាន​វិជ្ជមាន​មួយ​ ទោះ​ណា​ជា​ពួក​អ្នកវិភាគ​និយាយ​ថា ​វា​មិន​ទំនង​ថា​ការ​ខ្វែង​គំនិត​គ្នា​រវាង​ពួក​គេ​នឹង​ត្រូវ​ដោះស្រាយ​រួច​នៅ​ក្នុង​ការ​ប្រជុំ​ទាំង​នេះ​ទេ​ ក៏​ប៉ុន្តែ​សេចក្តី​សម្រេច​ដើម្បី​រក្សា​ការ​ចរចា​គ្នា​តទៅ​ទៀត​ជា​ការ​ជឿន​លឿន​ដែល​គួរ​ស្វាគមន៍។​

ស.រ.អា.​និង​ប្រទេស​ចិន​បាន​ដាក់​កំហិត​តារាង​ពន្ធដារ​ប្រឆាំង​នឹង​ទំនិញ​នៃ​ប្រទេស​នីមួយៗ​នៅ​មុន​កិច្ច​ចរចា​នេះ៕

XS
SM
MD
LG