ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ ​យុទ្ធជន​ផ្តល់​ការ​ហ្វឹកហ្វឺន​ដោយ​ស.រ.អា​ចូល​ក្នុង​ប្រទេស​ស៊ីរី


ផែនទី​បង្ហាញ​ពី​ប្រទេស​ស៊ីរី។ របាយការណ៍​បាន​ឲ្យ​ដឹង​ថាយុទ្ធជន​ផ្តល់​ការ​ហ្វឹកហ្វឺន​ដោយ​ស.រ.អា​ចូល​ក្នុង​ប្រទេស​​ហើយ។
ផែនទី​បង្ហាញ​ពី​ប្រទេស​ស៊ីរី។ របាយការណ៍​បាន​ឲ្យ​ដឹង​ថាយុទ្ធជន​ផ្តល់​ការ​ហ្វឹកហ្វឺន​ដោយ​ស.រ.អា​ចូល​ក្នុង​ប្រទេស​​ហើយ។

យុទ្ធជន​ក្រុម​ឧទ្ទាម​រាប់​សិប​នាក់​ដែល​ស.រ.អា​បាន​ផ្តល់​ការ​ ហ្វឹកហ្វឺន និង​ដៃគូរបស់​ពួកគេ​បាន​ចូល​ដល់​ភាគ​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ហើយ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រុម​ឃ្លាំ​មើល​មួយ។

អង្គការឃ្លាំ​មើល​សិទ្ធិមនុស្ស​ស៊ីរី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ក្រុម​ឧទ្ទាម​៧៥​នាក់​នោះ​បាន​ទទួល​ការ​ហ្វឹក​ហាត់​ក្នុង​ប្រទេស​តួកគី ហើយ​បាន​ឆ្លង​ចូល​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍។

ក្រុម​មន្ត្រី​នៃ​កង​ចម្រុះ​ដែល​ដឹក​នាំ​ដោយ​ស.រ.អា នៅ​មិន​ទាន់​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​អំពី​ការ​វិវត្ត​នេះ​នៅ​ឡើយ​ទេ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ ទី​ភ្នាក់​ងារ​ព័ត៌មាន​បារាំង​រាយការណ៍​ថា ពួក​ឧទ្ទាម​ និង​កង​កម្លាំង​គាំទ្រ​រដ្ឋាភិបាល​បាន​យល់​ស្រប​គ្នា​លើ​បទ​ឈប់​បាញ់មួយ ​ដែល​នឹង​ចាប់​ផ្តើម​ភ្លាមៗ។ គេ​មិន​ដឹង​ថា​តើ​បទ​ឈប់​បាញ់​នោះ​គ្រោង​សម្រាប់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ ឬ​ខែ​ទេ ក៏​ប៉ុន្តែ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី​បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន AFP ​ថា​ ភាគី​ប្រឆាំង​គ្នា​នឹង​បន្ត​ការ​ចរចា​ស្វែង​រក​ការ​ឈប់​បាញ់​យ៉ាង​ធំ​ធេង​ជាង​នេះ​មួយ។

កាល​ពីថ្ងៃ​សៅរ៍ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា John Kerry ​បាន​ថ្លែង​ថា ប្រធានាធិបតី​ស៊ីរី Bashar al-Assad ​ចាំបាច់​ត្រូវ​តែ​ចុះ​ចេញ​ពីតំណែង​ ប៉ុន្តែ​ថា​ពេល​វេលា​នៃ​ការ​ចាក​ចេញ​ពី​តំណែង​របស់​លោក​ត្រូវ​តែ​សម្រេច​តាម​ការ​ចរចា៕

XS
SM
MD
LG